ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ស៊ី ជីនពីង បានដាក់សំណើដែលមានប្រាំចំណុច ដើម្បីពង្រឹងទំនាក់ទំនង អាស៊ាន-ចិន

ចែករំលែក៖

ភ្នំពេញ ៖ លោកប្រធានាធិបតី ស៊ី ជីនពីង បានដាក់សំណើដែលមានប្រាំចំណុច ដើម្បីពង្រឹងទំនាក់ទំនង អាស៊ាន-ចិន រួមមាន:
១) -កសាងផ្ទះដែលប្រកបដោយសន្តិភាពជាមួយគ្នា ខណៈដែលចិនត្រៀមជា ស្រេចក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ ឧក្រិដ្ឋកម្មឆ្លងដែន និងក្នុង ការចុះហត្ថលេខាលើពិធីសារចំពោះសន្ធិសញ្ញាស្តីពី តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)
២) -កសាងផ្ទះមួយដែលមានសន្តិសុខជាមួយគ្នាជាមួយការប្តេជ្ញាចិត្តរបស់ចិន ដើម្បីគាំទ្រចំពោះរបាំងការពារសុខភាពអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ
៣) -កសាងផ្ទះមួយដែលមានវិបុលភាពជាមួយគ្នា ផ្តល់គម្រោងវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងទំហំទឹកប្រាក់ ១,៥ ប៊ីលានដុល្លាអាមេរិក សូម្រាប់រយៈកាល ៣ឆ្នាំ និងត្រៀមជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ពេញលេញ
ភាពជាដៃគូរសដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងពីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលបានកែសម្រួលរួច និងក្នុងការបង្កើនការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស
៤) -កសាងផ្ទះដ៏ ស្រស់ស្អាតមួយជាមួយគ្នា ដោយផ្តោតកិច្ចសហប្រតិបត្តិការកាន់តែធំទូលាយលើការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចពណ៌ខៀវ នៅក្នុងចំណោមកិច្ចសហប្រតិបត្តិការផ្សេងៗ
និង ៥) -កសាងផ្ទះមួយដែល ប្រកបដោយមេត្រីភាពជាមួយគ្នា តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំវ័យក្មេង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖