ព័ត៌មានទាន់ហេតុការណ៍៖

អាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងអនុសេនាធំចល័តទី២ ប្រចាំការខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង​ ០៩​ និង៣០នាទីព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បានអញ្ជើញចុះជួបសំណេះសំណាលនិងចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងអនុសេនាធំចល័តទី២ ប្រចាំការខេត្តព្រះសីហនុ។ 

ក្នុងនោះផងដែរ អាវរងាដែលជាជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបើកចែកដល់កងកម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន ៣៣៩នាក់ (អ.ហនារី ១០នាក់) និងកម្លាំងកងអនុសេនាធំចល័តទី២ ប្រចាំការខេត្តព្រះសីហនុ ចំនួន១១៨នាក់ សរុបចំនួន ៤៥៧នាក់៕

ដោយ​៖សហការី​


ចែករំលែក៖