ព័ត៌មានទាន់ហេតុការណ៍៖

ស្ថាប័នបាល់បោះ NBA របស់អាមេរិកពន្យារពេលការប្រកួតបន្ថែមទៀតដោយសារការកើនឡើងករណីឆ្លង Covid-19

ចែករំលែក៖

ស្ថាប័នបាល់បោះដ៏ល្បីរបស់អាមេរិក (NBA) បានពន្យារពេលការប្រកួត Brooklyn Nets ចំនួន២ទៀត និងការប្រកួតសម្រាប់ក្រុមចំនួន៣ផ្សេងទៀត ដោយសារតែចំនួនករណីឆ្លងមេរោគមានកម្រិតខ្ពស់នៅក្នុងស្ថាប័នកីឡាមួយនេះ។

ក្រុម Cleveland Cavaliers, Orlando Magic និង Philadelphia  ក៏នឹងមានការប្រកួតឡើងវិញផងដែរ ដោយសារតែរលកនៃករណីថ្មីនាពេលថ្មីៗនេះ ហើយការប្រកួតសរុបចំនួន៧ត្រូវបានពន្យារពេលចាប់តាំងពីសប្តាហ៍មុន។

ចំណែកក្រុម The Nets ដែលបច្ចុប្បន្នមានអ្នកលេង៩នាក់ដែលមិនមានវត្តមានដោយស្ថិតនៅក្រោមពិធីសាររបស់ NBA ។

ក្នុងចំណោមពួកគេមានកីឡាករ Kevin Durant និង James Harden រួមទាំង Kyrie Irving ដែលបានបដិសេធមិនទទួលថ្នាំបង្ការ ប៉ុន្តែត្រូវបានជម្រះឱ្យត្រឡប់មកវិញនៅថ្ងៃសុក្រ។ ការប្រកួតកាលពីថ្ងៃអាទិត្យរវាងក្រុមBrooklyn និង Denver, Atlanta ទល់នឹង Cleveland និង Philadelphia ជាមួយ New Orleans ត្រូវបានពន្យារពេលទាំងអស់។

ចំណែកការប្រកួតរវាង Orlando ទៅកាន់ទឹកដីក្រុម Toronto នៅ​ថ្ងៃ​ចន្ទនេះ​ក៏​ត្រូវ​បាន​បិទ​ជាមួយ​នឹងក្រុម Brooklyn ទល់​នឹង Washington នៅ​ថ្ងៃ​អង្គារក៏ត្រូវផ្អាកផងដែរ។

គួរបញ្ជាក់ថា តារាឆ្នើមរបស់ក្រុម Brooklyn Nets លោក Kevin Durant និងមិត្តរួមក្រុមដែលត្រឡប់មកវិញប៉ុន្តែត្រូវបានដកចេញពីហេតុផលដែលទាក់ទងនឹងប៉ះពាល់អ្នកផ្ទុក Covid-19។ នេះមានន័យថា កីឡាករក្រុមNets ៩នាក់ត្រូវបានដកចេញពីសកម្មភាពកាលពីសប្តាហ៍មុន។ កាលពីថ្ងៃសុក្រ Nets បាននិយាយថា ពួកគេនឹងអនុញ្ញាតឱ្យកីឡាករ All-Star Irving ដែលបានបដិសេធមិនទទួលថ្នាំបង្ការត្រឡប់មកចូលរួមជាមួយក្រុមវិញ ក្រោយពីការពិនិត្យនិងធ្វើតេស្តត្រឹមត្រូវ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖