ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយថា, មានសកម្មភាពក្រុមឈ្មួញដីកាប់ព្រៃដ៏កក្រើក ក្នុងព្រៃសហគមន៍ ឈើទាលព្រឹស ក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីទន្ទ្រានយកដី

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ សូមមេត្តាអាជ្ញាធរ សមត្ថកិច្ច ជំនាញ ពិសេសសមត្ថកិច្ច មានតួនាទី បង្ក្រាបបទល្មើសព្រៃឈើ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចុះស៊ើបអង្កេត ស្រាវជ្រាវ រកឱ្យឃើញបទល្មើសនៃការកាប់ទន្ទ្រាន ដែលក្រុមអ្នកសារព័ត៌មាន បានទៅថតឃើញទិដ្ឋភាពជាក់ស្តែង ទាំងនោះពិតជាល្មើស ឬមានច្បាប់ទម្លាប់ !  

សូមបញ្ជាក់ថា, បើមិនរលាយទើបចម្លែក សកម្មភាពក្រុមឈ្មួញដីកាប់ព្រៃដ៏កក្រើក ក្នុងព្រៃសហគមន៍ ឈើទាលព្រឹស ក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីទន្ទ្រានយកដី យកទៅលក់ធ្វើអាជីវកម្មដោយល្មើសច្បាប់ម្លឹងហើយ មន្ត្រីអត់មានចំណាត់ការទេ រហូតមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នេះ។

   គេបានឃើញក្រុម  សម្ព័ន្ធសារព័ត៌មានខេត្តស្ទឹងត្រែង ស្នើសុំគណៈកម្មការអន្តរក្រសួង ចុះមកត្រួតពិនិត្យផងដែរ។

   សូមអាជ្ញាធរ ភូមិ-ឃុំ ស្រុក ខេត្ត សមត្ថកិច្ច ជំនាញ គ្រប់ស្ថាប័ន មេត្តាចូលរួមចំណែក ការពារព្រៃឈើផង កុំរងនូវការរិះគន់ពីប្រជាពលរដ្ឋថា, ជាអំពើពុករលួយ សមគំនិតជាមួយឈ្មួញ គិតតែ ប្រយោជន៍ មិនគិតពីផលប្រយោជន៍ជាតិ ! ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖