ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបុកម៉ូតូបញ្ច្រាសគ្នារបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរស២នាក់បានរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបុកម៉ូតូបញ្ច្រាសគ្នាពេញទំហឹងបណ្ដាលឱ្យដួលរណូករណែលពេញផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រ ១៣៩-១៤០ ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសបង្កហេតុមានឈ្មោះ គិន ជាតិ អាយុ ៤១ ឆ្នាំ មុខរបរ សំណង់ រស់នៅភូមិ ព្រៃ ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀងជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ស្វាយរៀង ១E. ១៣៥៧ ។

ចំណែកភាគីរងគ្រោះមានឈ្មោះ ព្រំ ថន អាយុ ៦៨ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ព្រៃស្ទៀង ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង បើកម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ស្វាយរៀង ១G. ៩៥១៧ ។

តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៏ ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ស្វាយរៀង ១E  ១៣៥៧ លើផ្លូវជាតិលេខ ០១ក្នុងទិសដៅពីកេីតទៅលិចហើយក៏បានបត់ឆ្វេងឆ្លងផ្លូវខ្វះប្រុងប្រយត្ន័ស្រាប់តែមានម៉ូតូម្ខាងទៀត ម៉ាក ហុងដាសេ ១២៥ ពណ៏ ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ស្វាយរៀង ១G. ៩៥១៧ បើកបរពីលិចទៅកេីតបញ្ច្រាសគ្នាពេញទំហឹងបណ្ដាលឱ្យដួលរណូករណែលពេញផ្លូវទាំងថ្ងៃបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចោមរោមមើលនិងដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។

ចំណែកវត្ថុតាងមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖