ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡាប់រថយន្តទាំងព្រឹកព្រលឹមនៅខេត្តមណ្ឌលគិរី បណ្តាលឱ្យមនុស្សក្មេងចាស់ប្រុសស្រី៩នាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់ក៏មានមនុស្សទាំងក្មេងទាំងចាស់មានស្រី មានប្រុសរហូតដល់៩នាក់ដែរបានរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍ក្រឡាប់រថយន្តឡិចសុីស ដែលពេលនេះកំពុងរង់ចាំការជួយធ្វើអន្តរាគមន៍សង្គ្រោះពីសមត្ថកិច្ចនាំទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍ខាងលើបានកើតឡើងនៅ ចំណុចអូរងើយ ក្នុងភូមិសាស្ត្រស្រុកអូររាំង ខេត្តមណ្ឌលគិរី ទាំងព្រឹកព្រលឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។

សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីការបង្កហេតុនេះនៅឡើយ ដោយមិនទាន់ដឹងថារថយន្តចេញដំណើរមកពីណាទៅណាទេ ហើយបណ្តាលមកអ្វី? នេះគ្រាន់តែជាព័ត៌មានបឋមដែលអ្នកដំណើរបានឃើញភ្លាមៗនៅកន្លែងកើតហេតុប៉ុណ្ណោះ ។ ប៉ុន្តែរថយន្តម៉ាកឡិចស៊ីសដែលរងគ្រោះនេះពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6273 ពណ៌ខ្មៅ ផលិតឆ្នាំ១៩៩៨ ។ 

ចំពោះព័ត៌មានលម្អិតសូមរង់ចាំអង្គភាព”នគរដ្រេហ្គន” បញ្ជាក់ជូននៅពេលក្រោយ ៕

                                  

ដោយ ៖ សិលា


ចែករំលែក៖