ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរាប់ពាន់នាក់នៅក្រុងប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ ទៅកំសាន្តវាលបរិវេណកាស៊ីណូផ្កាយ៥ ក្នុងឱបុណ្យណូអែល

ចែករំលែក៖

     ខេត្តប៉ោយប៉ែត ៖ ប្រជាពលរដ្ឋរាប់ពាន់នាក់មានប្រុស មានស្រីជាលក្ខណៈគ្រួសារមកពីភូមិស្រុកមួយចំនួនក្នុងក្រុងប៉ោយប៉ែតក៏ដូចជាក្នុងខេត្តបន្ទាយមានជ័យ នៅរាត្រីបុណ្យគ្រឹស្តស្មាស់នេះពួកគាត់បាននាំគ្នាមកលេង កំសាន្តនៅវាលកាស៊ីណូផ្កាយ៥ ដែលឋិត ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅទីវាលខាងលើគេមើលឃើញពលរដ្ឋក៏ដូចយុវ័យនាំគ្នាអង្គុយគូរគំនូរបែបកំសាន្ត ចំណែកប្រជាពលរដ្ឋមួយចំនួនក៏បាននាំកូនប្រពន្ធអង្គុយញាំមុខម្ហូបដែលពួកគាត់ពេញចិត្តដែលអ្នកលក់នៅទីនោះមាន។

 ពួកគាត់បាននិយាយថា ឆ្នាំចាស់បានជិតកន្លងផុតដែលជាឆ្នាំមួយដែលពួកគាត់បានជួបទុក្ខសោកអស់រយៈពេលប្រមាណជិតពីរឆ្នាំ ហើយ ថ្មីៗនេះរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញដូច្នេះភាពស្មុគស្មាញ និងរាសីមិនសូវមានយីអ៊ុន ដាក់ដោយបញ្ហាជំងឺកូវីដ-១៩រាតត្បាត ទើបពួកគាត់បានជួបជុំគ្នាក្នុង១រដូវម្ដងក្នុងឱកាសបុណ្យសកល១ឆ្នាំម្ដង ដែលមានឱកាសជួបជុំបងប្អូនសាច់ញាតិជុំគ្នាហូបចុកសប្បាយ ហើយអ្នកខ្លះក៏បានជួបជុំគ្នានៅគេហដ្ឋានក្នុងភូមិ។ ម្យ៉ាងទៀតនៅទីវាលខាងលើនេះ នៅរដូវបុណ្យជាតិម្ដងៗ ក្រុមហ៊ុនកាស៊ីណូតែងតែរៀបចំភ្លើងពណ៌ចម្រុះរំលេចពណ៌ និងលេងល្បែង របាំប្រជាប្រិយ និងមានផលិតផលមានខ្មែរ ថៃលក់គ្រប់យ៉ាងទៀតផងជាហេតុឱ្យពួកគាត់នាំគ្នាធ្វើដំណើរកំសាន្តពេលយប់នាឱកាសឆ្នាំសកលនេះ។

ប្រធានទេសចរណ៍ខេត្តបន្ទាយមានជ័យ លោក ឈឿន សេរីវុធមានប្រសាសន៏តាមទូរស័ព្ទថាៈចំពោះប្រជាពលរដ្ឋដែលដើរកំសាន្តនៅយប់ថ្ងៃទី២៥និងយប់ទី២៦ខែធ្នូឆ្នាំ២០២១នេះលោកមិនមានតួរលេខច្បាស់នោះទេ តែចំពោះភ្ញៀវទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យលោកមានតួរលេខប្រចាំសប្ដាហ៍ចំនួនជាងមួយពាន់នាក់។

  ដោយឡែកអភិបាលក្រុងប៉ោយប៉ែត លោកគាត ហ៊ុល មានប្រសាសន៏តាមទូរស័ព្ទដូច្នេះថាៈលោកពុំមានតួរលេខចំពោះពលរដ្ឋដើរកំសាន្តនៅក្នុងតំបន់កាស៊ីណូឬតំបន់មួយចំនួនក្នុងក្រុងប៉ោយប៉ែតមានកំណើនចំនួនច្រើនជាងតំណាក់កាលcovid-19។ក្នុងនោះលោកក៏បានអំពាវនាវដល់ពលរដ្ឋលក់ដូរតាម កន្លែងជួបជុំគ្នារួមទាំងទីតាំងលក់ដូរធំៗសូមឲ្យរក្សានៅគំលាត ហើយរក្សារនៅការណែនាំរបស់ក្រសួងសុខាភិបាលក៌ដូចជាប្រសាសន៏របស់ថ្នាក់ដឹកនាំសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលលោកសុំឲ្យប្រជាពលរដ្ឋយើងត្រូវរក្សាវិធានការ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារការរីករាលដាលឆ្លងជម្ងឺដ៏កាចសាហាវនេះ(អូមីក្រុង)។បញ្ហាខាងលើមិនមិនអាចសុំការបំភ្លឺបន្ថែមពីលោកទា ចាង ប្រធានសន្តិសុខកាស៊ីណូបានឡើយព្រោះទូរស័ព្ទលោកខលមិនចូលរយៈពេល២ថ្ងៃមកហើយ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖