ព័ត៌មានទាន់ហេតុការណ៍៖

Mane មានឈ្មោះក្នុងក្រុមសេណេហ្គាល់សម្រាប់ការប្រកួតពានរង្វាន់ Africa Cup of Nations

ចែករំលែក៖

កីឡាករ Sadio Mane មានឈ្មោះក្នុងក្រុមខ្លាំងសេណេហ្គាល់ដែលប្រកាសកាលពីថ្ងៃសៅរ៍ ទី២៥ ខែធ្នូសម្រាប់ការប្រកួតពានរង្វាន់ Africa Cup of Nations ដែលពួកគេនឹងក្លាយជាក្រុមមួយក្នុងចំណោមក្រុមដែលពេញចិត្ត។ ខ្សែប្រយុទ្ធក្រុម Liverpool ដែលជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់ទ្វីបអាហ្រ្វិករូបនេះនឹងក្លាយជាគន្លឹះនៃក្តីសង្ឃឹមរបស់សេណេហ្គាល់ក្នុងការឈ្នះជើងឯកទ្វីបអាហ្រ្វិក បន្ទាប់ពីបានបញ្ចប់ចំណាត់ថ្នាក់រងនៅការប្រកួតចុងក្រោយនៅប្រទេសអេហ្ស៊ីបកាលពីពាក់កណ្តាលឆ្នាំ២០១៩។

គ្រូបង្វឹក Aliou Cisse បានជ្រើសរើសកីឡាករចំនួន២៧នាក់សម្រាប់ការប្រកួតនៅប្រទេសកាមេរូន រួមទាំងប្រធានក្រុម Kalidou Koulibalyនិង Ismaila Sarr របស់ Watford ដែលទាំង២នាក់បានអវត្តមានដោយសាររបួស។

Koulibaly វ័យ៣០ឆ្នាំបានរងរបួសភ្លៅនៅដើមខែក្នុង Serie A ជាមួយ Napoli ហើយត្រូវបានដកចេញសម្រាប់ខែធ្នូដែលធ្វើឱ្យការចូលរួមរបស់គាត់នៅក្នុងការប្រកួត Cup of Nations ជាលើកទី៣ជាប់ៗគ្នា។

ចំណែកកីឡាករ Ismaila Sarr បាន​ឈឺ​ជង្គង់​ក្នុង​ការ​ទទួល​ជ័យជម្នះ ៤-១របស់ Watford លើ Manchester United កាល​ពី​ខែ​មុន ដោយ​មិន​បាន​លេង​ចាប់​តាំង​ពី​ពេល​នោះ​មក ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​ខែ​កុម្ភៈ។

ប៉ុន្តែលោក Cisse បានអះអាងថា អ្នកទាំងពីរអាចជាសះស្បើយពីជំងឺមុនសម្រាប់ការប្រកួត ដែលសេណេហ្គាល់ចាប់ផ្តើមយុទ្ធនាការក្នុងពូល B របស់ពួកគេទល់នឹងហ្សីមបាវ៉េក្នុងទីក្រុង Bafoussam នៅថ្ងៃទី១០ ខែមករា។ ពួកគេក៏ប៉ះក្រុមហ្គីណេ និងម៉ាឡាវីក្នុងជុំបើកឆាកផងដែរ។

លោក Cisse ក៏រួមបញ្ចូលអតីតកីឡាករអន្តរជាតិវ័យក្មេងរបស់បារាំង PapeGueye ដែលបានប្តូរសញ្ជាតិ និងបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់សេណេហ្គាល់កាលពីខែមុន។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិសេណេហ្គាល់សម្រាប់ការប្រកួតពានរង្វាន់ Africa Cup of Nations៖

អ្ន​កចាំទី៖ Seny Dieng (Queens Park Rangers), Alfred Gomis(Stade Rennes), Edouard Mendy (Chelsea)។

ខ្សែការពារ៖ Fode Ballo-Toure (AC Milan), Saliou Ciss (Nancy), Pape Abou Cisse (Olympiakos), Abdou Diallo (Paris St Germain), Kalidou Koulibaly (Napoli), Cheikhou Kouyate(Crystal Palace), Ibrahima Mbaye (Bologna), Bouna Sarr(Bayern Munich), Abdoulaye Seck (Antwerp)។

ខ្សែបម្រើ៖ Idrissa Gana Gueye (Paris St Germain), Pape Gueye(Olympique Marseille), Joseph Lopy (Socahux), MamadouLoum (Deportivo Alaves), Nampalys Mendy (Leicester City), Moustapha Name (Paris FC), Pape Matar Sarr (Metz)។

ខ្សែប្រយុទ្ធ៖ Keita Balde (Cagliari), Boulaye Dia (Villarreal), Famara Diedhiou (Alanayspor), Habib Diallo (Racing Strasbourg), Bamba Dieng (Olympique Marseille), Sadio Mane (Liverpool), Ismaila Sarr (Watford), Mame Baba Thiam(Kayserispor) ៕

ដោយ៖ ភារៈ(រូបភាព ៖ CNA)


ចែករំលែក៖