ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែងត្រូវបានកងរាជអាវុធហត្ថស្រុកព្រៃនប់ បង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួន ១៨នាក់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែង ត្រូវបានកងរាជអាវុធហត្ថស្រុកព្រៃនប់បង្ក្រាបនិងឃាត់ខ្លួនមនុស្សចំនួន១៨នាក់ រួមទាំង​វត្ថុ​តាងជាក់ស្ដែង​មួយចំនួនផង។ 

បេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តីកងរាជអាវុធហត្ថស្រុកព្រៃនប់​បានឱ្យដឹងថា​ ដោយមានបទបញ្ជាយ៉ាងមុឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញ​  ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន វណ្ណា សហការជាមួយកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេក សូនី នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ និងរួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានចុះបង្ក្រាបទីតាំងសង្វៀនល្បែងភ្នាល់បញ្ជល់មាន់ជាក់ស្តែង។ 

ប្រភពដដែលបន្តថា​ ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​កម្លាំងជំនាញ​បានឃាត់ខ្លួនមនុស្សចំនួន១៨នាក់ និងដកហូតវត្ថុតាងរួមមាន៖

ម៉ូតូចំនួន៣៩គ្រឿង, រថយន្តចំនួន ០២គ្រឿង, មាន់ជល់មួយចំនួន, ជញ្ជីងថ្លឹងមាន់០១និងសម្ភារសម្រាប់បញ្ជល់មាន់មួយចំនួន។ 

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌខេត្ត រីឯវត្ថុតាងត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់៕

ដោយ​៖សហការី​


ចែករំលែក៖