ព័ត៌មានទាន់ហេតុការណ៍៖

វីរុសបំប្លែងថ្មីអូមីក្រុងឆ្លងរាលដាលកើនឡើងខ្ពស់ក្នុងប្រទេសថៃ

ចែករំលែក៖

ប្រទេសថៃ៖ ក្រសួងសុខាភិបាលថៃបានប្រកាសថា កាលពីថ្ងៃទី២៩ ខែធ្នូ ថា កូវីដ-១៩ បំប្លែងថ្មីអូមីក្រុង បានឆ្លងរាលដាលកើនឡើងខ្ពស់នៅក្នុងប្រទេសនេះ ដោយមានករណីឆ្លងសរុបដល់ទៅ៧៤០នាក់ នៅខេត្តក្រុងចំនួន៣៣ក្នុងប្រទេស។

ប៉ុន្តែតាមការលើកឡើងរបស់ប្រធាននាយកដ្ឋាន វិទ្យាសាស្ត្រសុខាភិបាល DMS ស្ថិតនៅក្នុងក្រសួងសុខាភិបាលថៃ គឺលោក Supakit Sirilak បានបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩បំប្លែងថ្មីអូមីក្រុងកើនឡើងខ្ពស់ ប៉ុន្តែស្ថានភាពមិនគ្រោះថ្នាក់នោះឡើយ។ បច្ចុប្បន្នមានប្រទេសនិងដែនដីចំនួន១០៨ បានរកឃើញករណីឆ្លងអូមីក្រុង ។ នៅពេលនេះក្រសួងកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់នៃការវិវឌ្ឍនៃវីរុសនេះ។
បច្ចុប្បន្នទីក្រុងបាងកកប្រទេសថៃ ជាតំបន់ដែលឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងខ្ពស់បំផុត ហើយអ្នកឆ្លងភាគច្រើនជាអ្នកដំណើរចូលក្នុងប្រទេសថៃតាមជើងហោះហើរ នៅក្នុងអាកាសយានដ្ឋានសុវណ្ណភូមិ ។ នៅក្នុងថ្ងៃទី២៧និង២៨ខែធ្នូ ថៃរកឃើញករណីឆ្លងអូមីក្រុងដល់ទៅ២០០នាក់ ក្នុងចំណោមករណីឆ្លងសរុបសក្នុងប្រទេសថៃ ។
នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចាបានប្រកាសស្នើដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខ ។ ការពាក់ម៉ាស់និងបញ្ចៀសតំបន់ជួបជុំគ្នាច្រើន ដើម្បីសុវត្ថិភាពខ្លួនឯងនិងសហគមន៍៕ដោយ៖ធីរីណា

រូបថត៖Reuters 


ចែករំលែក៖