ព័ត៌មានទាន់ហេតុការណ៍៖

កាប់ប្រពន្ធស្លាប់កូនរបួសធ្ងន់ និងកាប់បុរសអ្នកជិតខាងម្នាក់ទៀតឲ្យស្លាប់ ដោយសារអំណាចស្រា

ចែករំលែក៖

ខេត្តកំពង់ធំ ៖ វាជារឿងនឹកស្មានមិនដល់ហើយក៏ជាករណីឃាតកម្មយ៉ាងសាហាវព្រៃផ្សៃមកលើក្រុមគ្រួសាររបស់ខ្លួននិងអ្នកជិតខាងផងដែរដោយសារតែឥទ្ធិពល សុរា ធ្វើអោយបុរសជាប្តី ទាញកាំបិត កាប់ ប្រពន្ធស្លាប់ ហើយថែមទាំងវះពោះ និងកាប់បុរសអ្នកជិតខាងម្នាក់ ទៀតបណ្តាលឲ្យស្លាប់ផងដែរ។

មិនតែប៉ុណ្ណោះជនដៃដល់ បន្ត ទៅកាប់ ចិញ្រ្ចាំ កូនប្រុសស្រី ចំនួន០៣នាក់ បណ្តាលអោយរងរបួសធ្ងន់ដោយគ្មានអាសូរបន្តិចទាល់តែសោះ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៧យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ុល ឡា អាយុ៣៣ឆ្នាំ និង ប្រពន្ធឈ្មោះ យ៉ន អឿន អាយុ៣០ឆ្នាំ ត្រូវជាប្រពន្ធ ស្លាប់ (ដាច់ ក និងវះពោះ)។ ចំណែកបុរសម្នាក់ទៀតឈ្មោះ ពេជ ហ៊ុន អាយុ ៥៦ ឆ្នាំ ក៏ត្រូវជនសង្ស័យកាប់បណ្តាលឲ្យស្លាប់ ផងដែរ (ចំ កញ្ចឹង ក)។

ដោយឡែកកូន៣នាក់ (ស្រី២នាក់) ក៏ត្រូវបុរសជាឪពុករូបនេះ កាប់បណ្តាលឲ្យរងរបួសធ្ងន់ផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថាជនដៃដល់ត្រូវបានចាប់ខ្លួនភ្លាមៗដាក់ខ្នោះដើម្បីយកមកឲ្យច្បាប់កាត់ទោស។

ការគិតមិនបានវែងឆ្ងាយនិងដោយអំណាចស្រាធ្វើឲ្យអ្នកគ្មានកំហុសរងគ្រោះនឹកស្មានមិនដល់។

អ្នកស្រុកសំណូមពរឲ្យស្ថាប័នតុលាការដាក់ទោសទាន់លើជនដៃដល់ឲ្យបានធ្ងន់ផងដែរ៕

ដោយ៖ អរុណរះ


ចែករំលែក៖