ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខ និងអំណោយមនុស្សធម៌ជូនគ្រួសារសពតារាចម្រៀង Cambodian Idol រដូវកាលទី២ លោកនាង ប្រាក់សុគន្ធ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖ បេី​យោង​តាមប្រភពព័ត៍មានពី​កាកបាទក្រហមកម្ពុជា​ នៅព្រឹកថ្ងៃ​អាទិត្យ​ទី​០២​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីថ្ងៃសុក្រទី៣១ ខែធ្នូកន្លងទៅ​ បានចាត់តំណាងប្រតិភូសាខាកាកបាទក្រហមកម្ពុជាដឹកនាំដោយ លោកបណ្ឌិត ប៊ុត  គឹមស៊ាន  អនុប្រអនុអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្តបាត់ដំបងតំណាងលោក សុខ  លូ  ប្រធានគណៈកម្មាធិការសាខានិងសហការី សូមរួមរំលែកទុក្ខចូលបុណ្យ ៧ថ្ងៃ សពលោក នាង ប្រាក់សុគន្ធ  តារាចម្រៀងCambodian Idol រដូវកាលទី២ ដែលបានទទួលមរណះភាពកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង៣ៈ០០នាទីទៀបភ្លឺ ដោយគ្រោះថ្នាក់ចរាចណ៍នៅរាធានីភ្នំពេញ ហេីយពិធីបុណ្យធ្វេីនៅស្រុកកំណេីតក្នុងភូមិ ព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង   

ក្នុងឱកាសនោះដែរ ក្នុងនាមលោក សុខ លូ ,លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានពាំនាំ នូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខនិងចូលរួមសម្តែងការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព ដែលបានបាត់កូន បងជាទីស្រលាញ់។

ក្នុងមរណទុកដ៏សែនក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ អ្នកដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុនេះ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

គ្រួសារសពទទួលបានអំណោយរួមមាន៖ អង្ករ ១០០គីឡូក្រាម មី២កេស ទឹកបរិសុទ្ធវីឃែរ២០កេស ទឹកក្រូច ២កេសត្រីខ១យួររបស់សាខាខេត្ត និងថវិកាដោយថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១០,០០០,០០រៀល

និងថវិការបស់អនុសាខាស្រុកសំឡូតចំនួន២០ម៉ឺនរៀល អង្ករ ៥០kg ,មី១ កេស និងទឹកសុទ្ធ៣យួរ ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖