ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចគ្រឿងអលង្ការ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគ្រឿងអលង្ការ ប្រព្រឹត្តនៅក្នុងផ្សារពោធិ៍ចិនតុង ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ​ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១ព្រឹក។​ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ។ 

ប្រភពដដែលបន្តថា​ ជនសង្ស័យឈ្មោះតី វណ្ណី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ ឈ្មោះ សួង ដានី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ 

ក្រោយឃាត់ខ្លួន​ជនសង្ស័យ​ កម្លាំងជំនាញ​បានចាប់យកវត្ថុតាងរួមមាន៖ ខ្សែដៃចំនួន០១ខ្សែ និងចិញ្ចៀនចំនួន ០១វង់។ 

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និង ចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖