ព័ត៌មានទាន់ហេតុការណ៍៖

លោកហ៊ុន ម៉ានិត និងលោក អ៊ុន ចាន់ដា អញ្ជើញក្រុងពាលី បួងសួងសុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានកសាងអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា  និងប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក ខ្លូត ផន អនុ ប្រធានគណបក្សខេត្ត និងសហការី អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី បួងសួងសុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានកសាងអគារទីស្នាក់ការគណបក្សប្រជាជនស្រុក ចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ចំការលើ ។ 

ពិធីដ៏ឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ទូទាំងស្រុកចំការលើ យុវជនជនបង្គោលថ្នាក់កណ្ដាលចុះជួយស្រុក ឃុំ ,មន្ត្រីគណបក្សខេត្តចុះជួយស្រុក-ឃុំ រួមនឹងមន្ត្រីគណបក្សថ្នាក់មូលដ្ឋានជាច្រើនរូបទៀត។ 

គួរបញ្ជាក់ថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ដែលប្រារព្វពិធីក្រុងពាលី បើកការដ្ឋានកសាងនាពេលនេះគឺមាន ចំនួន ០២ អគារ

-អគារទី១ ជាសាលប្រជុំ មានកំពស់១ជាន់ ទំហំ ២១,៥ម×៣៦ម

-អគារទី២ មានកំពស់៣ជាន់ ទំហំ១២,៥ម×២៧ម ៕

ដោយ៖ សូរិយា


ចែករំលែក៖