ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់នៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសជាអ្នកជិះម៉ូតូម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម​ ខណៈកំពុងជិះម៉ូតូសុខៗត្រូវរថយន្តមួយគ្រឿងមកបុកយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨ និង១០នាទី​ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ក្នុងភូមិដើមទ្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

   មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា ជនរងគ្រោះស្លាប់ពុំទាន់ស្គាល់អត្តសញ្ញាណទេ ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ 1I-7007។ ចំណែកភាគីខាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ ពណ៌សពាក់ស្លាកលេខភ្នំពេញ3A-2440 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។ 

   ប្រភពដដែលបន្តថា​ នៅវេលាម៉ោងកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-2440 បើកបរក្នុងទិសដៅពីជើងទៅត្បូង(ភ្នំពេញ-តាកែវ) លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ ១គ្រឿងម៉ាកហុងដាគុបជ្រុងបណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​តែម្ដង។

   ក្រោយមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះធ្វើការពិនិត្យ​ វាស់វែងនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖