ព័ត៌មានទាន់ហេតុការណ៍៖

សូមរម្លឹកពី ៣៧ឆ្នាំនៃការកាន់តំណែងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ! កាន់តំណែងយូរជាងគេមួយក្នុងពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ ប្រទេសកម្ពុជាបានឆ្លងកាត់ការបែកបាក់ជាតិ សង្គ្រាមស៊ីវិលជាច្រើនទស្សវត្សទម្រាំអាចបង្រួមបង្រួម ប្រទេសក្រោមដំបូលរាជរដ្ឋាភិបាលតែមួយបានដូច បច្ចុប្បន្នពិតជាមិនងាយស្រួលនោះទេ ហើយកាន់តែ ពិបាកថែមទៀតក្នុងការរក្សាស្ថានភាពឱ្យនឹងនរមិន ត្រលប់ទៅកាន់សង្គ្រាមជាថ្មី។ ទោះជាយ៉ាងណាក្រោម ការដឹកនាំរបស់សម្តេចតេជោ គឺកម្ពុជាអាចធ្វើបាន សន្តិភាពដល់បច្ចុប្បន្នភាព ។

សូមរម្លឹកថា, ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ គឺមានរយៈពេល៣៧ឆ្នាំនៃ ការកាន់ដំណែងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោត្រូវបានគេចាត់ទុកជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេមួយក្នុងពិភពលោក។ ហើយការដែលអាចកាន់តំណែងបានយូរនេះដោយសារតែសម្ដេចជាអ្នកដើរតាមរាជានិយមដ៏ស្មោះត្រង់និងពិតប្រាកដមួយរូប។

តាមរយៈ(EAC NEWS) បានលើកឡើងថា, សម្ដេចតេជោថ្លែងក្នុងពិធីសម្ភោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា៖ «ស្រុកនេះ (ស្ទឹងត្រង់) បង្កើតបាននាយករដ្ឋមន្ត្រី ៣នាក់រួចហើយ នាយករដ្ឋមន្ត្រី ហ៊ិន តាំ នាយករដ្ឋមន្ត្រី ហង្ស ធុនហាក់ និងនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ហ៊ិន តាំ ព្រះករុណា គាំទ្រឱ្យធ្វើចៅហ្វាយខេត្តតាំងពីកំពង់ចាម រហូតដល់បាត់ ដំបង ក្រោមមកធ្វើរដ្ឋមន្ត្រីមហាផ្ទៃជំនាន់ព្រះករុណា ក្រោយមកធ្វើរដ្ឋមន្ត្រីរបប លន់ នុល រួមចំណែកទម្លាក់ ព្រះករុណាបិតា ហង្ស ធុនហាក់ ក៏អញ្ចឹង។ តែ ហ៊ុន សែន អត់រត់ទេណា! អញ្ចឹងហើយបាន ហ៊ុន សែន នៅបាន យូរ ព្រោះខ្ញុំអត់មានក្បត់ទៅណា! គេផ្ដួលព្រះករុណាៗហៅចូលព្រះម៉ាគី ហ៊ុន សែន ទៅ! អញ្ចឹងខ្ញុំអត់ ត្រូវបណ្តាសារព្រះទេ»។

រហូតមកដល់ពេលនេះមានរយៈពេល៣៧ឆ្នាំហើយ ដែល សម្តេចតេជោនៅកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីរដ្ឋសភា ក្នុងសម័យសាធារណរដ្ឋប្រជាមានិត កម្ពុជាបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ក្នុងអាយុ៣៣ឆ្នាំ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ បន្ទាប់ពីធ្វើជារដ្ឋមន្ត្រីការបរទេសអស់រយៈពេល៦ឆ្នាំ (ឆ្នាំ១៩៧៩-ឆ្នាំ១៩៨៥) និងធ្វើនាយករដ្ឋមន្ត្រីស្តីទី ប្រមាណ៣ខែ បន្ទាប់ពីលោក ចាន់ ស៊ី ចេញទៅ សហភាពសូវៀតដើម្បីព្យាបាលជំងឺ។

តំណែងជានាយករដ្ឋមន្ត្រីលើកដំបូងរបស់សម្តេចតេជោ ទទួលបានការគាំទ្រពីថ្នាក់ដឹកនាំទាំងបក្ស និងរដ្ឋ ពិសេសគឺសម្តេច ហេង សំរិន សម្តេច ជា ស៊ីម លោក សាយ ភូថង និងលោក ជា សុទ្ធជាដើម។ ការឡើងកាន់ តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចនាពេលនោះ គឺចំ ពេលដែលប្រទេសកំពុងជួបបញ្ហាខ្វះស្បៀងអាហារយ៉ាង ខ្លាំង ដោយសារបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួត ហើយក៏ទទួលការរំខានដោយភ្លើងសង្គ្រាមតាមជាយដែន ព្រមទាំងមានការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសជិត ខាងថែមទៀត។

យ៉ាងណាក្ដីសម្តេចបានថ្លែងទៅកាន់រដ្ឋសភានៅពេល នោះថា៖ «មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ ដោយ អត់បាយ និងមិនបានដោះស្រាយនោះឡើយ»។

ដៃម្ខាងការពារពលរដ្ឋ ដៃម្ខាងទៀតទប់ទល់មិនឱ្យខ្មែរ ក្រហមត្រលប់មកវិញ ខណៈមានភារកិច្ចជាច្រើនទាំងកិច្ច ការទូត និងការចរចារដើម្បីនាំសន្តិភាពមកកាន់កម្ពុជាដ៏ កម្សត់មួយនេះ ហើយអ្នកដែលសម្ដេចតេជោដាក់ គោលដៅយកឱ្យបាននោះគឺសម្តេចព្រះ នរោត្តម សីហនុ។

២ឆ្នាំបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានក្លាយជា នាយករដ្ឋមន្ត្រី សម្តេចបានសម្រេចជួបចរចាជាមួយ សម្តេចព្រះ នរោត្តម សីហនុ និងភាគីខ្មែរដែលមាន ជម្លោះផ្សេងទៀត និងបន្តការចរចាររហូតដល់មានការ ព្រមព្រៀងគ្នាបង្កើតឱ្យមានកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងនាំឲ្យមានការបោះឆ្នោត និងបង្កើតបានព្រះរាជាណាចក្រកម្ពុជាទី២ នៅឆ្នាំ១៩៩៣។

ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ សម្តេចតេជោត្រូវ បានសភានៃរាជាណាចក្រកម្ពុជាបោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្ត្រីទី២ ដែលត្រូវធ្វើកិច្ចការជាមួយនាយករដ្ឋ មន្ត្រីទី១ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ។ បើទោះបី សម្តេចតេជោជានាយករដ្ឋមន្ត្រីទី២ក្តី តែការងារស្ទើតែ ទាំងស្រុងត្រូវធ្លាក់មកលើសម្ដេចក្នុងការដោះស្រាយ ក្នុង នោះរួមទាំងការការពារពលរដ្ឋពីក្រុមខ្មែរក្រហមផងដែរ។

ការតស៊ូជាមួយខ្មែរក្រហមរហូតដល់ឆ្នាំ១៩៩៦ សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញ នូវគោលនយោបាយ ឈ្នះ-ឈ្នះ ដើម្បីបញ្ចប់ក្រុមខ្មែរ ក្រហមជាចុងក្រោយ និងបានទទួលជោគជ័យនាំ ប្រទេសកម្ពុជាក្លាយជារដ្ឋឯករាជ្យមួយយ៉ាងពេញលេញ មានការឯកភាពទឹកដី ក្រោមដំបូលរាជានិយមនិង រដ្ឋាភិបាលតែមួយបន្ទាប់ពីបែកបាក់អស់ជាង៥០០ឆ្នាំក្នុង ប្រវត្តិសាស្ត្រ។

ដោយសារភាពជោគជ័យជាបន្តបន្ទាប់នៃការដឹកនាំរបស់សម្ដេចតេជោនេះ ធ្វើប្រជាពលរដ្ឋកម្ពុជាបោះឆ្នោតគាំទ្រគណបក្សប្រជាជនជាបន្តបន្ទាប់ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ឆ្នាំ២០០៨ ឆ្នាំ២០១៣ និងឆ្នាំ២០១៨ ដែលជាការបង្ហាញការពេញចិត្តដល់ការដឹកនាំរបស់សម្តេចដល់បច្ចុប្បន្ន។

តាមរយៈការវាយតម្លៃចុងក្រោយរបស់អង្គការសហប្រជា ជាតិបានបង្ហាញថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ កម្ពុជាហើយដែលកម្ពុជាមានលទ្ធភាពអាចបំពេញតាម លក្ខខណ្ឌដែលអាចចាត់ទុកថារួចផុតពីឋានៈជាក្រុម ប្រទេសមានការអភិវឌ្ឍតិចតួច ខណៈដែលប្រទេសនេះក៏ មានគោលដៅនឹងប្រែក្លាយជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ផងដែរ។ យោងតាមទិន្នន័យពី ធនាគារពិភពលោកប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជន កម្ពុជាបានកើនឡើងពី ២៥៤ដុល្លារក្នុងឆ្នាំ១៩៩៣ ដល់ ជាង ១ ៥៤៣ដុល្លារ ក្នុងឆ្នាំ២០២០កន្លងទៅ។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា ដែលធ្លាប់ជាគំនរផេះផង់និងភ្លើងសង្គ្រាមបានក្លាយជា ដែនដីមានសន្តិភាពនិងការអភិវឌ្ឍន៍ ជីវភាពប្រជាពលរដ្ឋ បានរីកចំរើនជាលំដាប់ហើយមុខមាត់ប្រទេសជាតិក៏ កាន់តែល្បីនៅលើឆាកអន្តរជាតិផងដែរ។ អ្វីទាំងអស់នេះ ត្រូវបានសម្តេចតេជោចាត់ទុកថាជាការបានមកដោយ លំបាក ហើយសម្តេចបានប្តេជ្ញាថានឹងការពារសមិទ្ធផល ដែលសម្រេចបាននេះឱ្យស្ថិតស្ថេរសម្រាប់ពលរដ្ឋកម្ពុជាត ទៅមុខផងដែរ។

ថ្លែងក្នុងពិធីសម្ពោធស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «អត់ទេណា! អញ្ចឹងបានលើក នេះអត់ទេ សុំបញ្ជាក់ជូនឱ្យហើយតម្លៃណាក៏ដោយ ហ៊ុន សែន មិនអាចឱនក្បាលទទួលយកការគាបសង្កត់ ណាមួយដែលនាំឱ្យអស្ថិរភាពនិងបាត់សន្តិភាពរបស់ ប្រទេសទេ ហ៊ុន សែន សុំប្រកាសសាជាថ្មីម្តងទៀតនៅ ស្រុកកំណើតរបស់ខ្លួនទោះបីអូសបន្លាយនៃការបន្ត អាណត្តិរបស់ខ្ញុំប៉ុន្មានឆ្នាំតទៅទៀតស្រេចតែក្បាលចិត្តខ្ញុំ។ ឱ្យតែប្រជាជនបោះឆ្នោតឱ្យខ្ញុំនៅតែធ្វើរហូត» ៕

ដោយ ៖ សិលា


ចែករំលែក៖