ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសបើកការប្រកួតកីឡាការ៉ាតេ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេក (Cambodia 2023)  CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា 

#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ បានដំណើរបើកជាផ្លូវការ នៅព្រឹកថ្ងៃសុក្រទី១៤ ខែមករា ឆ្នាំ២០២១ ដោយមានកីឡាករ កីឡាការិនីសរុប ១៥៣នាក់ចូលរួមប្រកួតប្រជែងមេដាយលើវិញ្ញាសាសរុបចំនួន៣៥ ខណៈ២វិញ្ញាសាទៀតមិនពេញលក្ខណៈ។

សូមបញ្ជាក់ថា, ការប្រកួតកីឡាការ៉ាតេជើងឯកថ្នាក់ជាតិនេះដំណើរការពីថ្ងៃទី១៣-១៦ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់ការ៉ាតេ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដោយមានកីឡាករ កីឡាការិនីមកពី ២៤ក្លិប និងមានមន្រ្តីអាជ្ញាកណ្តាល-ចៅក្រម ៩នាក់មកពី៩ក្លិប។ នេះជាការការប្រកួតកម្រិតខ្ពស់នៃប្រភេទកីឡាការ៉ាតេកម្ពុជា ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនិប្រកបដោយគុណភាព ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា។ តាមរយៈព្រឹត្តិការណ៍នេះដែរ ក៏សហព័ន្ធសម្រួចបច្ចេកទេសរបស់មន្ត្រីរៀបចំការប្រកួត អាជ្ញាកណ្តាល-ចៅក្រម ត្រៀមឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះដូចគ្នាផងដែរ។

គួរបញ្ជាក់ថា អ្នកចូលរួមសុរបមានចំនួន ២៧១នាក់ ក្នុងនោះមានប្រតិភូ២១នាក់ អាជ្ញាកណ្តាល-ចៅក្រម ៩នាក់ គ្រូដឹកនាំ-គ្រូជំនួយ ៣២នាក់ មន្ត្រីផ្លូវការ១៦នាក់ កីឡាករ ១០៥នាក់ និងកីឡាការិនី ៤៨នាក់។ នៅក្នុងពិធីបើកការប្រកួតជាផ្លូវការនេះ ទទួលបានការអញ្ជើញផ្តល់កិត្តិយសលើកទឹកចិត្ត និងសំណេះសំណាលពីលោក សាយ ណូរ៉ា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖