ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ភ្នំពេញថ្មី បានរៀបចំពិធីសន្និបាតបូកសរុបការងារអភិវឌ្ឍន៍សង្កាត់ពីឆ្នាំ២០១៧-២០២២ និងទិសដៅការងារអភិវឌ្ឍន៍សង្កាត់ពីឆ្នាំ២០២២-២០២៧ នៅស្នាក់ការគណបក្សសង្កាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ម៉ម
ប៊ុនហេង ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ លោក ង៉ែត ចដ្តាវី គណៈអចិន្ត្រៃយ៍គណបក្សរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ អនុប្រធានគណបក្សខណ្ឌ លោក ម៉ៅ តាន់អ៊ាង ប្រធានក្រុមការងារចុះជួយសង្កាត់ លោក លោកស្រីជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ លោក ជុំ សារ៉ាយ ប្រធានគណ:កម្មាធិការគណបក្សសង្កាត់ និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាក្រុមការងារចុះជួយខណ្ឌ-សង្កាត់ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សរុបចំនួនប្រមាណ ១៥០នាក់៕
ដោយ៖ ចន្ទ លីហ្សា