ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកស៊ីម៉ាក់​ កណ្តុរឈ្មោះម៉ាហ្គាវ៉ា​(MAGAWA)បានស្លាប់ដោយសារចាស់ជរា!

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅថ្ងៃ​សុក្រ​​ទី​១៤ ខែមករា​​​​ ឆ្នាំ២០២២​ យ៉ាងដូច្នេះ​ថា៖​ កណ្តុរឈ្មោះម៉ាហ្គាវ៉ា​(MAGAWA)បានស្លាប់នៅថ្ងៃទី០៩​ ខែមករា​ ឆ្នាំ២០២២​ ដោយសារចាស់ជរា!។  

អគ្គនាយកស៊ីម៉ាក់​ បានបញ្ជាក់បន្ថែមថា​ កណ្តុរម៉ាហ្គាវ៉ាទទួលបានមេដាយមាស​”the Gold Medal for bravery and Saving Human Lives” ពីអង្គការPDSAនៃចក្រភពអង់គ្លេស​នៅឆ្នាំ2020! ម៉ាហ្គាវ៉ាកេីតនៅថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ២០១៤​ នៅប្រទេសTanzania និងបានមកដល់កម្ពុជានៅឆ្នាំ២០១៦​ ដេីម្បីបំរេីការងារដោះមីន។ 

សូមជម្រាបថា​ គំរោងបោសសំអាតមីនដោយប្រេីប្រាស់សត្វកណ្តុរជាកិច្ចសហការរវាងអង្គភាពសុីម៉ាក់ជាមួយអង្គការAPOPO​ មកពីប្រទេសប៊ែលហ្សិក! ។

គួរបញ្ជាក់ថា​ កណ្តុរ Magawa ដែលចំណាយពេលស្ទើរតែពេញមួយជីវិតរបស់វា ដើម្បីស្វែងរកមីននៅកម្ពុជា និងដែលត្រូវបានទទួលស្គាល់ចំពោះការរួមចំណែករបស់គាត់ ក្នុងការសង្គ្រោះជីវិតប្រជាជន ពេលនេះបានទទួលមរណភាព​ហេីយ​។ ជាក់ស្ដែង​ក្នុងអំឡុងពេលបម្រើការងាររបស់គាត់ កណ្តុរ Magawa បានរកឃើញគ្រាប់មីន និងគ្រឿងផ្ទុះផ្សេងទៀតជាង ១០០ គ្រាប់ ដែលធ្វើឱ្យគាត់ក្លាយជាវីរកណ្តុរ (HeroRAT) ជោគជ័យបំផុតរបស់អង្គការ APOPO រហូតមកដល់ពេលបច្ចុប្បន្ន៕

ដោយ​៖សហការី​


ចែករំលែក៖