ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានឱ្យដឹងថា នៅក្នុងសវនាការនេះ ប្រធានក្រុមជំនុំជម្រះ បានបង្ហាញអំពីមូលហេតុ ដែលនាំឱ្យ មានការពន្យារពេលសវនាការលើ កឹម សុខា រយៈពេលជាង១ឆ្នាំមកនេះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ ដោយឡែក លោក កឹម សុខា មិនបានជំទាស់ចំពោះការពន្យារពេលនេះទេ គឺ លោក កឹម សុខា បានគាំទ្រចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានជោគជ័យរហូតដល់ពេលនេះ។សវនាការលើបណ្តឹងរដ្ឋប្បវេណី ដែលមេធាវីរាជរដ្ឋាភិបាល បានប្តឹងដើម្បីទាមទារសំណងការខូចខាត ដែលបណ្តាលមកពីបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេសរបស់ លោក កឹម សុខា។ នៅមុនពេលផ្អាកសវនាការនេះ តុលាការក៏បានចាក់វីដេអូរបស់ កឹម សុខា ដែលនាំឱ្យមានការចោទប្រកាន់ក្នុងសំណុំរឿងនេះផងដែរ។សួនបញ្ជាក់ថា, កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេស ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។ លោក កឹម សុខា អនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។
ប្រទេសកម្ពុជានៅតែមានជំហរ យកច្បាប់ជាមូលដ្ឋាន សំខាន់ប្រព័ន្ធតុលាការឯករាជ្យ មិនស្ថិតក្រោមអំណាចណា១ឡើយ៕
ដោយ៖ សិលា