ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ទាំងអស់មេត្តាជ្រាបថា ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងខេត្តបាត់ដំបង នឹងផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៤ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ រួចរាល់ ហើយមានគម្លាតចាប់ពី ៤ខែឡើង ដោយអនុវត្តនូវ “យុទ្ធសាស្ត្រផ្ការីក” របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងក្របខណ្ឌទូទាំង ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយភ្ជាប់មកជាមួយនូវប័ណ្ណ(កាត)ចាក់វ៉ាក់សាំងកូវីដ-១៩ និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមកម្មវិធីដូចខាងក្រោមតាមតារាងដែលបញ្ជាក់នេះ ៖
សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុកទាំងអស់មេត្តាជ្រាប និងមក ទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ(ដូសទី៤) ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ ដោយត្រូវចូលរួមអនុវត្តឱ្យ បានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសអនុវត្តវិធានការ “ពាការពារ ៣កុំ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ពីជំងឺដ៏កាចសាហាវនេះ ៕
ដោយ ៖ សិលា