ភ្នំពេញ ៖ លោក ហ្កាស្ប៉ារដ៍ អ៊ុយលីយែល Gaspard Ulliel អាយុ៣៧ឆ្នាំ ជាតារាភាពយន្តបារាំង បានទទួលមរណភាព កាលពីថ្ងៃពុធ ទី១៩ខែមករាឆ្នាំ២០២២ ដោយសារគ្រោះថ្នាក់លេងស្គីលើទឹកកក ។ នេះបើយោងតាមផេកផ្លូវការ របស់លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់អោយដឹងនៅ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, កាលពីឆ្នាំ២០០៧ លោក Gaspard Ulliel បានមកស្នាក់ នៅកម្ពុជា រយៈ ពេល៥ ខែ ដើម្បីថតខ្សែភាពយន្ត រឿង “ទំនប់ទប់មហាសមុទ្រប៉ាស៊ីហ្វិក” ឬ “The Sea Wall” ឬ “Un barrage contre le Pacifique” ។ ក្នុងអម្លុងពេលស្នាក់នៅ ថតភាពយន្តនៅកម្ពុជា Gaspard មានចរិក រួសរាយរាក់ទាក់ជាមួយក្រុមការងារទាំងអស់ មិនថាជាជនជាតិបារាំង ឬ ជនជាតិខ្មែរឡើយ ។
ក្រុមការងារ និង អ្នកសម្តែង ដែលបានចូលរួមផលិតខ្សែភាពយន្តនេះ សូមចូលរួមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំ ចំពោះ លោកហ្កាស្ប៉ារដ៍ អ៊ុយលីយែល និងសូម វិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព! ៕
ដោយ ៖ សិលា