ភ្នំពេញ ៖ រថយន្តចំនួន៣គ្រឿងបានបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងផ្លូវ៣១០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅពេលកេីតហេតុ មានរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BS-7678 និងរថយន្តម៉ាក Tacoma ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 2A-7457 បានធ្វេីដំណេីរស្របទិសគ្នាតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជេីង ខណៈមកដល់ចំណុចកេីតហេតុក៏បានឈប់ស្តុបក្រហម ស្របពេលនោះក៏មានរថយន្តបង្កម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AR-7091 ធ្វេីដំណេីរមកតាមក្រោយមិនប្រយ័ត្ន បានបុករថយន្ត Tacoma ហេីយរថយន្ត Tacoma បន្តបុករថយន្ត ford ranger ពីក្រោយបន្ថែមបណ្ដាលឲ្យរងការខូចខាតទាំង៣គ្រឿង សំណាងដែរមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយបានឲ្យភាគីរថយន្តទាំង៣គ្រឿងធ្វេីការចចារគ្នាមួយជំហាន ។ ចុងក្រោយរថយន្តបង្ក LEXUS RX300 បានព្រមសងថ្លៃខូចខាតទៅលេីរថយន្ត Tacoma ចំនួន៤០០ដុល្លារ និងព្រមយករថយន្តម៉ាក Ford Ranger ទៅជួសជុលឲ្យស្អាតដូចដេីម ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕
ដោយ ៖ ភារ៉ា ដង្កោ