ព័ត៌មានទាន់ហេតុការណ៍៖

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២០ ខែមករា​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៣៤ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១៤៧នាក់ (យានយន្ត ៩០គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២១ ខែមករា​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២០ ខែមករា​ ឆ្នាំ​២០២២​។ 

​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២៖

១.វិធានការអប់រំផ្សព្វផ្សាយច្បាប់ ៣៤ទីតាំង

២.វិធានការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១៤៧នាក់ (យានយន្ត ៩០គ្រឿង)

៣.ការអនុវត្តវិធានការច្បាប់ (គ្មាន)។ 

គួរបញ្ជាក់ថា​ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២៖

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៨៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៣៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៧៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៤,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៥៤% ៕

ដោយ៖ស​ តារា


ចែករំលែក៖