ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាក់ស្ដែងមន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ បានធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ ផលិតផលវេចខ្ចប់ស្រេច និងគ្រឿងសម្អាង តាមបណ្តាម៉ាតលក់ទំនិញ ទីផ្សារនានា ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ ក្នុងទិសដៅការពារសុខុមាលភាពប្រជាពលរដ្ឋ។
ជាលទ្ធផលនៅក្រុងសួង ខេត្តត្បូងឃ្មុំ មន្ត្រីជំនាញ ចុះនៅតាមរយៈប្រតិបត្តិការត្រួតពិនិត្យទីផ្សារ បានធ្វើការដកហូតផលិតផលឡេ ដែលមានស្លាកសញ្ញាមិនអនុលោមតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងគ្មានលិខិតបញ្ជាក់ប្រវេទន៍ពីក្រសួងសុខាភិបាលប្រមាណ ៦១.៤គីឡូក្រាម។
ដោយឡែក នៅក្នុងស្រុកសូយោង ខេត្តកំពង់ធំ មន្ត្រី ក.ប.ប. បានរកឃើញពពុះសណ្តែកចំនួន ៣គីឡូក្រាម និងទឹកបរិសុទ្ធគ្មានកាលបរិច្ឆេទប្រើប្រាស់ច្បាស់លាស់ចំនួន ៥០០យួរ។
គួរបញ្ជាក់ថា ចំពោះអាជីវករដែលមានកំហុសឆ្គង ត្រូវបានមន្ត្រីជំនាញធ្វើការណែនាំ និងឱ្យបញ្ឈប់ការដាក់តាំងលក់ទំនិញដែលពុំមានអនុលោមភាពតទៅទៀត៕
ដោយ៖សហការី