ព័ត៌មានទាន់ហេតុការណ៍៖

ឆក់យកទូរស័ព្ទបានហេីយរត់មិនរួចពីសមត្ថកិច្ច និងបន្តឃាត់ខ្លួនបាន៥នាក់

ចែករំលែក៖

   ភ្នំពេញ​៖​ ជនសង្ស័យចំនួន៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបានជាបន្តបន្ទាប់​ក្រោយពីពួកគេធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីស្ត្រី២នាក់បានសម្រេច​ កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០២២​ នៅភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

   ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន៖ ទី១-ឈ្មោះថេត​ ប៉ុនថេង​ ភេទប្រុស អាយុ២១ឆ្នាំ​ មុខរបរជាងសាក់​ ស្នាក់នៅភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។ ទី២-ឈ្មោះនូ​ ប៉ូរិន​ ភេទប្រុស អាយុ២០ឆ្នាំ​ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែន

ជ័យ​។ ទី៣-ឈ្មោះសំអាង​ សុវណ្ណរ៉ា​ ភេទប្រុស អាយុ១៩ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅភូមិថ្មគោល១​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ ទី៤-ឈ្មោះចាន់​ ចែ​ ភេទប្រុស អាយុ១៩ឆ្នាំ​ មុខរបរជាងម៉ូតូ​ ស្នាក់នៅភូមិថ្មគោល១​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

ទី៥-ឈ្មោះឃុន​  សុខឃៀង​ ភេទប្រុសអាយុ១៩ឆ្នាំ​ មុខរបរលក់គ្រឿងសំណង់​ ស្នាក់នៅសង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​។ 

   ចំណែកជនរងគ្រោះមានឈ្មោះសឿង​ សុភ័ក្ត្រនាថ​ ភេទស្រី អាយុ១៨ឆ្នាំ​ មុខរបរបុគ្គលិកក្រុមហ៊ុន​ ស្នាក់នៅសង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​។ 

   តាមប្រភពព័ត័មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម៉ាកឃ្យូប៊ិក ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1HY -1783​ ឌុបមិត្តភក្តិម្នាក់មកពីផ្សារដេីមគបំណងទៅជួបអតិថិជនម្នាក់ទៀត។ខណៈឈប់ម៉ូតូទាក់ទងទៅអតិថិជនស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២២​ ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ1IS- 6948​ មកធ្វេីសកម្មភាពឆក់យកទូរស័ព្ទបានសម្រេច រួចព្យាយាមគេចខ្លួន តែត្រូវជនរងគ្រោះដេញតាមពីក្រោយនិងស្រែកថាចោរៗ​ ភ្លាមនោះក៏ជួបកម្លាំងល្បាតឃាត់ខ្លួនបានភ្លាមៗតែម្តង និងបន្តស្រាវជ្រាវតាមចាប់បក្ខពួកបន្ថែមទៀតសរុបទាំងអស់៥នាក់។ 

   នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពឆក់យកទូរស័ព្ទជនរងគ្រោះប្រាកដមែន។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖