ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ប៉ុស្តិ៍នគរបាលច្បារអំពៅ​២​ ឃាត់ខ្លួន​មនុស្ស​ ២នាក់​ តាមដីការបស់តុលាការ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​ប៉ុស្តិ៍នគរបាលច្បារអំពៅ​២ បានអនុវត្តតាមដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​ ដោយ​ចាប់​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ពីរ​នាក់ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​បទល្មើសផ្សេងគ្នា។​

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាលប៉ុស្តិ៍​ច្បារអំពៅ​ទី​២ នៃ​អធិការដ្ឋាន​នគរបាលខណ្ឌ​ច្បារអំពៅ​ បានឱ្យដឹងថា​ ដំបូង​ឡើយ កាលពី​វេលា​ម៉ោង ១០​ព្រឹកថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ម្សិលមិញនេះ​ កម្លាំង​ប៉ុស្តិ៍នគរបាល​ច្បារអំពៅ​២ បាន​ចាប់​ឃាត់ខ្លួន ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ ណាត ប៊ុនធឿន ហៅ គោ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ស្នាក់នៅ ផ្ទះ​លេខ​១០៧ ផ្លូវ​បេតុង​ក្រុម​៧ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រង់ចំណុច​ស្តុ​ប​វត្ត​ច្បារអំពៅ ផ្លូវជាតិ​លេខ​១ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ តាម​ដីកាចាប់ខ្លួន​លេខ ២៨៧ ឌ​.​ដ​.​ច​.​ន ចុះ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨ ចេញ​ដោយ​លោក អ៊ឹម វណ្ណៈ ចៅក្រម​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។​

​លុះ​នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង ៤​និង ៣០​នាទី​ល្ងាច កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ បាន​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ ឈ្មោះ ព្រេង ភា​រ៉ុង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ស្នាក់នៅ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ១២៣០ ដ​.​ច​.​ន ចុះ​ថ្ងៃទី ០១-១២-២០២១ ចេញ​ដោយ​លោកស្រី យី សុខ​វួ​ច​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ លួច (​កាបូប​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្សារ​ច្បារអំពៅ ផ្លូវ ៣៦៩ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១​។​

​ក្រោយ​ឃាត់ខ្លួនរួច​ជន​ត្រូវ​ចោទ​ទាំង២នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាលប៉ុស្តិ៍​ច្បារអំពៅ​២ កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការតាមច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖