ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នោតវៀតណាម​ ឬកន្ទុយលេខរីកដូចផ្សិតក្នុងខណ្ឌមានជ័យ​ ជាពិសេសនៅសង្កាត់បឹងទំពុនទី១​ និងសង្កាត់បឹងទំពុនទី២ អាជ្ញាធរមូលដ្ឋានមេីលរំលង

ចែករំលែក៖

ភ្នំពេញ ៖ ឆ្នោតវៀតណាម​ ឬហៅថាកន្ទុយលេខ​ជាច្រើនកន្លែងក្នុងខណ្ឌមានជ័យ​ ជាពិសេសនៅក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១​ និងសង្កាត់បឹងទំពុនទី២​តែម្ដង​ ដែលកំពុងបើកដំណើរការលែងយ៉ាងរលូនដោយមិនខ្លាចញញេីតនិងអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចឡេីយ​ ។

      គេសង្កេតឃេីញថា​ ទីតាំងកត់កន្ទុយលេខ​ ឬឆ្នោតវៀតណាមខុសច្បាប់ខាងលេីនេះមាននៅតាមផ្ទះតូចធំ​និងបន្ទប់ជួលតាមដងផ្លូវ​ជាច្រេីន ជាពិសេសតំបន់ប្រជុំជន​ ក្បែរផ្សារបេសេ​ ក្បែរផ្សារដេីមថ្កូវ​ ក្បែររបងវត្តជាដេីម​ ហេីយទីតាំងខ្លះក៏ជ្រកក្រោមឆ្នោតខ្មែរដេីម្បីបំភាន់ភ្នែកសមត្ថកិច្ចផងដែរ​ ។ 

    ប្រជាពលរដ្ឋ​សង្ឃឹមថា​ លោកវរសេនីយ៍ទោ អ៊ុក បូនីន​ អធិការនគរបាលខណ្ឌមានជ័យ​ ដែលទេីបឡេីងកាន់តំណែងថ្មីៗ​ និងលោក​ ពេជ្រ​ កែវមុន្នី​ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ​ និងមានចំណាត់ការ​ឬបង្ក្រាបឲ្យខានតែបានទៅលេីទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់នេះ​ ព្រោះកន្លងមក លោក​​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោលនយោបាយ ភូមិសង្កាត់មានសុត្ថិភាព ទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃដាក់ឲ្យអនុវត្តន៍។

    គួររំលឹកថា​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធនៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសុីសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕

ដោយ​ ៖​ ជីម​ ភារ៉ា​


ចែករំលែក៖