ព័ត៌មានទាន់ហេតុការណ៍៖

លួចទូរស័ព្ទពីខណ្ឌសែនសុខ ហើយជនរងគ្រោះដេញតាមបាត់ស្រមោលនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីប្តីប្រពន្ធពីរនាក់ជិះម៉ូតូប្រដេញតាមជនសង្ស័យពីរនាក់ក្រោយពីជនទាំងនេះធ្វើសកម្មភាពលួចបើកទ្វាររថយន្តយកទូរស័ព្ទដៃiPhone 12 pro max បានសម្រេច កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ តាំងពីផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រហូតដល់មហាវិថីចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្អើលទាំងកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យជួយដេញ តាម តែមិនតាមទាន់ ដោយបាត់ដាននៅត្រង់ចំណុចខាងក្រោយសាលារៀនគោកបញ្ជាន់ ក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ។ 

    តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជាប្តីបានបើករថយន្ត ចំណែកប្រពន្ធជិះម៉ូតូផ្សេង ទៅឈប់រកទិញអីវ៉ាន់នៅផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ពេលជនរងគ្រោះចុះចេញពីរថយន្តស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកនិច ពណ៌សលាយលឿងមួយគ្រឿងទៅធ្វើសកម្មភាពបើកទ្វាររថយន្តលួចយកទូរស័ព្ទដៃ ម៉ាក iPhone 12 Pro Max មួយគ្រឿងបានសម្រេច ហើយ្យសយាមជិះម៉ូតូរត់គេច។ ភ្លាមៗនោះបុរសជាប្តីបាន ទាញម៉ូតូរបស់ប្រពន្ធជិះប្រដេញតាម រហូតដល់មហាវិថីចោមចៅ​ មុខផ្សារកាណាសុីធី ក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ផ្អើលទាំងកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ជួយដេញតាម តែជនសង្ស័យបើករត់គេចចូលខាងក្រោយសាលារៀនគោកបញ្ជាន់ ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២បាត់ស្រមោល បាត់ដានជនសង្ស័យតែម្តង ។

   ក្រោយពីដេញតាមចោរលែងទាន់ហើយ ជនរងគ្រោះមានតែវិលទៅដាក់ពាក្យបណ្តឹងនៅខាងខណ្ឌសែនសុខវិញដែលជាកន្លែងកើតហេតុ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖