ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើង២ខ្សែបុកគ្នាផ្អើលអស់អ្នកភូមិ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចឲ្យដឹងថា មានហេតុការណ៍រថភ្លើង២ខ្សែបុកគ្នាលើផ្លូវដែក ទិសដៅផ្ទុយគ្នា វេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃ២៥ខែមករាឆ្នាំ២០២២ ត្រង់ចំណុចភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

បើតាមរបាយការណ៍បឋមពីសមត្ថកិច្ចថា ហេតុការណ៍រថភ្លើងបុកជាមួយរថភ្លើងនេះ បណ្តាលឲ្យទូរថភ្លើងមួយចំនួនបានក្រឡាប់ធ្លាក់ និងមានសេចក្តីរាយការណ៍  មានមនុស្សម្នាក់ដែលជាអ្នកបើកបររថភ្លើងបានរងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតទេ។

 របាយការណ៍បឋមពីសមត្ថកិច្ចឲ្យដឹងថា រថភ្លើង០២ខ្សែនេះ  បើកបរទិសដៅបញ្ច្រាសគ្នា ក្នុងនោះម្ខាងមកពីភ្នំពេញ ឯម្ខាងទៀតចេញពីស្ថានីយ៍ក្រុងព្រះសីហនុ បានបុកគ្នាពេលកំពុងបើកបរលើផ្លូវដែក។

 ភ្លាមៗគេនៅមិនទាន់ដឹងពីមូលហេតុអំពីការបុកគ្នារវាងរថភ្លើងទាំង២ខ្សែនេះនៅឡើយ ក្នុងនោះ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យជួយសម្រួលនិងបន្តដោះស្រាយតាមនីតិវិធី៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖