ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល២ខណ្ឌសហការគ្នាបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០៣នាក់ករណីលួចម៉ូតូនិងទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ៧មករា  បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ០៣នាក់ករណីលួចម៉ូតូ និងទូរស័ព្ទដៃ កាលពីវេលាម៉ោង១៥និង០០នាទី                                                                                                                                                                                          ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ១២A ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

   សមត្ថកិច្ចខណ្ឌសែនសុខបានឱ្យដឹងថា ជនសង្ស័យមានគ្នា០៥នាក់ ក្នុងនោះរត់គេចខ្លួន០២នាក់(ឈ្មោះឡុង និងឈ្មោះប៊ី ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានមាន០៣នាក់គឺ៖១-ឈ្មោះ ថៅ អ៊ុយ ហៅរុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល តាមផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា (មានសារធាតុញៀន) ។ ២-ឈ្មោះ ជា សេងហួរ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលតាមផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា (មានសារធាតុញៀន) ។ ៣-ឈ្មោះ អ៊ុង សូរិយា ហៅយ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា (មានសារធាតុញៀន)។ ក្រុមនេះបានធ្វើសកម្មភាពលួចយកម៉ូតូចំនួន ០២គ្រឿង , ទូរស័ព្ទដៃ០២គ្រឿង និងឯកសារមួយចំនួនរបស់ជនរងគ្រោះចំនួន០២នាក់ រួមមាន ៖១-ឈ្មោះ ឈិន គឹមហឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម៉ូឌេនឡូតឹរី ស្នាក់នៅបន្ទប់ជួលលេខ១២អា ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ , ២-ឈ្មោះ មាន សំណាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ក្រុមហ៊ុនដឹកជញ្ជូនម៉ូឌេន ឡូតឹរី ស្នាក់នៅបន្ទប់ជួលលខ១២អា ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំពោះសម្ភារបាត់បង់មាន ម៉ូតូ០១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HN-8012 , ទូរស័ព្ទដៃ០២គ្រឿង(១-ម៉ាកអាយហ្វូន ០១គ្រឿង , ម៉ាកOPPO មួយគ្រឿង, 

កាបូបស្ពាយ០១ , ម៉ាស៊ីនស្កេនឆ្នោត០១ គ្រឿង និងឯកសាមួយចំនួនទៀត ។ សម្ភារបន្សល់ទុក ៖ ម៉ូតូ០១គ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាក លេខភ្នំពេញ1IH-3275 របស់ជនរងគ្រោះឈ្មោះ មាន សំណាង(ជនរងគ្រោះ) ។ 

   បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖