ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង០៦​ និង៥០នាទីព្រឹក​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បា​នឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវលេខ២១៧ កែង៤៣០ ភូមិ៤ ក្រុមទី២៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌបឹងកេងកង​ បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ហុង ប៉ាវ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ជើងឯង ខណ្ឌដង្កោ មុខរបរ គ្មាន​ (ប្រើប្រាស់ថ្នាំញៀន)។

ចំណែកជនរងគ្រោះឈ្មោះ ញឹល ស្រីមាស ភេទស្រី  អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៣៣ ផ្លូវលេខ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មុខរបរ លក់ដូរ។

ដោយ​ឡែក​វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Scoopy ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JB 3415 ជារបស់ជនសង្ស័យ, ទូរស័ព្ទម៉ាក់Iphone X ពណ៌ ស ជារបស់ជនរងគ្រោះ។  ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់ឲ្យជនរងគ្រោះវិញតាមពាក្យស្នើសុំ។ 

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖ស​ តារា​


ចែករំលែក៖