ព័ត៌មានទាន់ហេតុការណ៍៖

ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Moderna) ដូសជម្រុញ (ដូសទី៤) ជូនដល់កងកម្លាំងនគរបាលវរៈ៦០៥ និងក្រុមគ្រួសារ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Moderna) ដូសជម្រុញ (ដូសទី៤) ជូនដល់កងកម្លាំងនគរបាលវរៈ៦០៥ និងក្រុមគ្រួសារ។

ទន្ទឹមនោះ នៅពេលបញ្ចប់កម្មវិធីចាក់វ៉ាក់សាំង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្ដាល​ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាតនិងលោកឧត្តមសេនីយ៍ត្រីរឹម សារិ ស្នងការរង រៀបចំពិធីថ្លែងអំណរគុណ និងជូនផ្លែឈើនិងថវិកា ដល់ក្រុមគ្រូពេទ្យ០៦នាក់ ក្នុងនោះ លោកគ្រូពេទ្យជាប្រធានក្រុម​ថវិកាចំនួន២០០ដុល្លារ ផ្លែឈើ១កន្ត្រក និងសមាជិក០៥នាក់ (ថវិកាក្នុងម្នាក់ៗ១០០ដុល្លារ) សរុបថវិកាចំនួន៧០០ដុល្លារ។

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៩៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៤៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៨៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៥,៥១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៦៤% ។

រហូតដល់ ថ្ងៃទី ២៦ ខែមករា​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២២នាក់​ (ឆ្លងសហគមន៌​:​ ​​១៧​ នាំចូល:​ ៥​ នាក់) និងមានជាសះស្បេីយ​ ២០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២១១១៦នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៧២៦៧ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ #៣០១៥នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2794262  ស្មេីនឹង​ 165340 ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕

ដោយ ៖ សិលា


ចែករំលែក៖