កីឡាករ Mario Balotelli ត្រូវបានដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិអុីតាលីជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨ ខណៈដែលខ្សែប្រយុទ្ធមកពីក្លិបAdana Demirspor ក៏បានចូលរួមជាមួយកីឡាករដែលមិនធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិទាំង៧នាក់ក្នុងការជ្រើសរើសទៅហ្វឹកហាត់ទាំង៣៥នាក់របស់គ្រូបង្វឹកលោក Roberto Mancini ។
Balotelli ដែលធ្លាប់ធ្វើការក្រោមការដឹកនាំរបស់គ្រូបង្វឹក Mancini កាលពីដើមក្នុងអាជីពរបស់គាត់នៅ Inter Milan និង Manchester City មិនបានបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨មក។ ប៉ុន្តែកីឡាករវ័យ៣១ឆ្នាំរូបនេះបានទទួលការកោះហៅមកវិញសម្រាប់ការបោះជំរុំហ្វឹកហាត់រយៈពេល៣ថ្ងៃក្នុងសប្តាហ៍នេះ បន្ទាប់ពីស៊ុតបញ្ចូលទីបាន៨គ្រាប់ក្នុង១៨ប្រកួតក្នុងលីគជាមួយក្រុម Adana Demirspor ទៅកាន់ចំណាត់ថ្នាក់ទី៤ក្នុងក្របខ័ណ្ឌទួរគី Super Lig ។
វានឹងក្លាយជាឱកាសចុងក្រោយមួយរបស់លោក Mancini ក្នុងការធ្វើឱ្យកីឡាកររបស់គាត់រួមគ្នា មុនពេលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup ជាមួយនឹងក្រុម North Macedonia នៅថ្ងៃទី២៤ខែមីនា។ អ្នកឈ្នះនៃការប្រកួតនោះនឹងត្រូវជួបជាមួយព័រទុយហ្គាល់ ឬទួរគីសម្រាប់ការប្រជែងកៅអីមួយក្នុងប្រទេសកាតា។
Balotelli បានបង្ហាញខ្លួនឲ្យជម្រើសជាតិអុីតាលីទៅវគ្គផ្ដាច់ព្រ័ត្រ Euro 2012 ដោយស៊ុតបញ្ចូលទីបាន២គ្រាប់ហើយជួយក្រុមទទួលជ័យជម្នះ ២-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើអាល្លឺម៉ង់។ គាត់មានកំណត់ត្រាស៊ុតបញ្ចូលទីបាន១៤គ្រាប់ក្នុង៣៦ប្រកួតសម្រាប់ប្រទេសរបស់គាត់ ប៉ុន្តែគាត់បានស៊ុតបញ្ចូលទីបានត្រឹមតែ៣គ្រាប់ប៉ុណ្ណោះចាប់តាំងពីការប្រកួត World Cup 2014 ។
ខ្សែប្រយុទ្ធជម្រើសដំបូងរបស់អុីតាលីគឺកីឡាករ Ciro Immobile ស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងអំឡុងពេលយុទ្ធនាការ Euro 2020 របស់ពួកគេកាលពីរដូវក្តៅមុន។ ប៉ុន្តែការលេងរបស់កីឡាករក្រុម Lazio ក្រោមការដឹកនាំរបស់លោក Azzurri មិនមានការចាប់អារម្មណ៍នោះទេ ដែលនាំឱ្យមានការជជែកដេញដោលគ្នាយ៉ាងយូរអំពីថា តើ Balotelli គួរតែត្រូវបាននាំយកមកចូលជម្រើសជាតិវិញឬយ៉ាងណា?
ចំណែកកីឡាករសញ្ជាតិប្រេស៊ីល Joao Pedro មកពីក្លិប Cagliari និង Luiz Felipe មកពីក្លិប Lazio ក៏ត្រូវបានកោះហៅតាមទូរស័ព្ទជាលើកដំបូងរបស់ពួកគេផងដែរ។ ពួកគេនឹងត្រូវបានចូលរួមជាមួយកីឡាករអុីតាលីក្មេងៗដែលមិនមានវត្តមានចំនួន៥នាក់គឺអ្នកចាំទី Cremonese Marco Carnesecchi, ខ្សែការពារ Giorgio Scalvini របស់ក្រុម Atalanta និងខ្សែបម្រើ Davide Frattesi, Samuele Ricci និង Nicolo Fagioli របស់ក្រុម Sassuolo, Empoli និង Cremonese ៕
ដោយ៖ ភារៈ(រូបភាព ៖ channelnewsasia.com)