ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ស្តីពីការបង្ក្រាបជាក់ស្តែងករណី លួចសម្ភារ (លួចបំពង់ស៊ីម៉ាំងម៉ាស៊ីនភ្លើងក្នុងឃ្លាំង)

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ករណីលួចបំពុងស៊ីម៉ាំងម៉ាស៊ីនភ្លើងក្នុងឃ្លាំងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង១៤៖៣០នាទីត្រង់ចំណុចឃ្លាំងដាក់សម្ភារ ផ្លូវបេតុង ក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះឈ្មោះ ប៉ៃ ធារ៉ា ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល មុខរបរលក់ដូរ។

ជនសង្ស័យឈ្មោះ អន សិលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល សង្កាត់ច្រាំងចំរេះ១ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) អវិជ្ជមានកូវីត១៩។

   សម្ភារដកហូតរួមមាន ៖

១. ទូរស័ព្ទដៃម៉ាកសាំសុងពណ៌ ស (ចាស់) ចំនួន០១គ្រឿង

២. ពូថៅចំនួន០១ដើម 

៣. កូនសោទីបចំនួន០២ដើម

៤. ទួឡឺវីសចំនួន០២ដើម

   សម្ភារបាត់បង់ 

_  បំពុងស៊ីម៉ាំងម៉ាស៊ីនភ្លើងចំនួន០១ដើម។

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់អោយដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី ខែ ឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះបាន ចូលមកមើលឃ្លាំងដែលទុកចោលគ្មានអ្នកចាំ ហើយបានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពដោះយក បំពុងស៊ីម៉ាំងម៉ាស៊ីនភ្លើងក៏បានឃាត់ខ្លួនយកមកប្រគល់ ជូនសមត្ថកិច្ចប៉ុស្តិ៍ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ ជីណា


ចែករំលែក៖