ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ លុបជើងហោះហើរជាង ៣ពាន់ជើងដោយសារតែព្យុះព្រិលនៅតំបន់ភាគឦសាន

ចែករំលែក៖

មានជើងហោះហើរជាង ១៤០០ជើង ត្រូវបានលុបចោលនៅថ្ងៃទី៣០ខែមករា(ពេលវេលាអាមេរិក) ក្រោយពេលបណ្តារដ្ឋនៅតំបន់ភាគឦសានអាមេរិកទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយព្យុះព្រិល ហើយរដ្ឋមួយចំនួនបានប្រកាសអាសន្ន ។
តាមគេហទំព័រ FlightAware គិតត្រឹមល្ងាចថ្ងៃទី៣០ខែមករា មានជើងហោះហើរក្នុងស្រុកចំនួនជាង ១.៤៥០ជើងត្រូវលុបចោល។ ក្រៅពីនេះក៏មានជើងហោះហើរចំនួន១.៧៧៤ជើង ពាក់ព័ន្ធនឹងអាមេរិកមានជើងហោះហើរក្រៅប្រទេសក៏ត្រូវបានលុបចោល ឬពន្យារពេលដែរ។ អាកាសយានដ្ឋាន LaGuardia និងអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងទីក្រុងញូវយ៉ក និងអាកាសយានដ្ឋានអន្តរជាតិ Boston Logan មានជើងហោះហើរត្រូវលុបចោលច្រើនជាងគេ ។
ក្នុងតំបន់ជាច្រើននៅភាគឦសានអាមេរិកមានព្រិលធ្លាក់កម្រាស់ដល់ទៅ៦០សង់ទីម៉ែត្រ បង្ខំឱ្យរដ្ឋាភិបាលរបស់រដ្ឋត្រូវបិទទ្វារនិងប្រកាសអាសន្ន ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋ ។ ជាមួយគ្នានេះ នៅទីក្រុង Long Island រដ្ឋញូវយ៉កមានមនុស្ស៣នាក់ស្លាប់ពាក់ព័ន្ធនឹងព្យុះព្រិល។
នៅក្នុងរដ្ឋ Massachusetts ព្រិលធ្លាក់យ៉ាងក្រាស់ធ្វើឱ្យពលរដ្ឋប្រមាណ៣១ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់តាំងពីព្រឹកថ្ងៃទី ៣០ខែមករា ហើយការដាច់ភ្លើងនឹងអូសបន្លាយដល់បញ្ចប់ថ្ងៃទី៣១ខែមករា៕ ដោយ៖ សាធី

រូបថត៖AFP/TTXVN


ចែករំលែក៖