ព័ត៌មានទាន់ហេតុការណ៍៖

លោក Frank Lampard យល់ព្រមក្លាយជាអ្នកចាត់ការទូទៅក្លិប Everton

ចែករំលែក៖

លោក Frank Lampard បានបញ្ចប់កិច្ចសន្យារយៈពេល២ឆ្នាំកន្លះដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិប Everton ហើយឥឡូវនេះកំពុងដាក់ជ្រើសរើសបុគ្គលិកធ្វើការជាមួយគាត់ និងធ្វើការលើការចុះហត្ថលេខាថ្មី។គាត់បានបញ្ចប់ជាផ្លូវការនៃកិច្ចសន្យារបស់គាត់កាលពីថ្ងៃអាទិត្យរួចរាល់ហើយ។

កីឡាករវ័យ៤៣ឆ្នាំរូបនេះបានជំនួសតំណែងលោក Rafael Benitez ដែលបានចាកចេញពីក្លិបកាលពីដើមខែនេះ បន្ទាប់ពីឈ្នះមួយក្នុង១៣ប្រកួត។ លោក Lampard ត្រូវបានផ្តល់ការងារនេះបន្ទាប់ពីប្រធានរបស់ក្លិប Everton បានធ្វើបទសម្ភាសន៍ជុំចុងក្រោយកាលពីថ្ងៃសុក្រ។ បទសម្ភាសន៍នោះរួមមានលោក Lampard, គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Vitor Pereira និងអ្នកចាត់ការទូទៅបច្ចុប្បន្នលោកDuncan Ferguson ។

លោក Lampard ខិតជិតក្នុងការធានាបានការចុះហត្ថលេខាលើកដំបូងរបស់គាត់បន្ទាប់ពី Everton បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ Manchester United កីឡាករ Donny van de Beek ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ហើយសកម្មភាពជាច្រើនទៀតអាចនឹងកើតឡើងមុនពេលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃចន្ទ។

លោកក៏កំពុងរួមគ្នាជាមួយក្រុមគ្រូបង្វឹករបស់គាត់ជាមួយនឹងអតីតអ្នកចាត់ការ Derby County និង Swansea City លោក Paul Clement ដែលធ្វើការជាមួយអតីតអ្នកចាត់ការ Everton លោក Carlo Ancelottiនៅ Chelsea, Paris St-Germain, Real Madrid និង Bayern Munich ក្នុងការប្រជែងគ្នាដើម្បីផ្លាស់ទៅ Goodison Park ជាមួយគ្នា និងជាមួយគ្រូបង្វឹក Chelsea លោក Joe Edwards ។

លោក Lampard ដែលបានអវត្តមានចាប់តាំងពីត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការក្រុម Chelsea កាលពីមួយឆ្នាំមុននោះនឹងទទួលបន្ទុកការប្រកួតដំបូងរបស់គាត់ក្នុងការប្រកួត FA Cup ជុំទី៤ជាមួយក្រុម Brentford នៅថ្ងៃសៅរ៍ មុនពេលការប្រកួតនៅ Premier League ដ៏សំខាន់ជាមួយក្រុម Newcastle និងប៉ះ Man United ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖