ព័ត៌មានទាន់ហេតុការណ៍៖

ការប្រារព្ធទិវាជាតិអំណាន ឆ្នាំ២០២២ ក្រោមប្រធានបទ “អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល”

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៧ ក្រោមប្រធានបទ “អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល”។

លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា, ខ្ញុំសូមជម្រាបជូន លោក លោកស្រី ប្រធាន ជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ ដល់ លេខ៣ ទទួល ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៧ ១១ មីនា ២០២២ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល»។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ប្រធាន រៀបចំដំណើរការ លេខ១ ថ្នាក់ក្រោមជាតិទាំងបីវិញ្ញាសា ដោយថតជាវីដេអូ(វិញ្ញាសាអានអត្ថបទ និងស្មូតកំណាព្យ) និងស្នាដៃសំណៅដើម របស់ប្រឡងប្រណាំងជ្រើសរើសជ័យលាភីជ័យលាភីផ្នែកតែងនិពន្ធ រួចបញ្ចូនមកនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាឱ្យបានមុនថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ជាកំហិត។
១- វិញ្ញាសាប្រឡងប្រណាំង

ការតែងនិពន្ធ(អត្ថបទពាក្យកាព្យ ឬពាក្យរាយ) សម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិការស្មូតកំណាព្យ សម្រាប់សិស្សមធ្យមសិក្សាបឋមភូមិ
– ការអានអត្ថបទ សម្រាប់សិស្សបឋមសិក្សា(សិស្សថ្នាក់ទី៤ ដល់ទី៦)។
២- កាលបរិច្ឆេទ និងទីកន្លែងប្រឡងប្រណាំង

កាលបរិច្ឆេទប្រឡងប្រណាំងយកជ័យលាភីថ្នាក់ជាតិ ថ្ងៃទី៩ ដល់ទី១០ ខែមីនា ឆ្នាំ២០២២ ទីកន្លែង អគាររដ្ឋបាលថ្មីក្រសួងអប់រំ យុវជន និងកីឡា (ជាប់សាលាបឋមសិក្សាចៅពញាហុក ) ទំនាក់ទំនង លេខទូរសព្ទ និងតេឡេក្រាម ០១២ ៩២ ៨៦ ៩១។
សូម លោក លោកស្រី ប្រធាន ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ៕

ដោយ៖ សិលា


ចែករំលែក៖