ព័ត៌មានទាន់ហេតុការណ៍៖

PSG ធ្លាក់ចេញពីការប្រជែងពានរង្វាន់ French Cup ក្រោមថ្វីជើងក្រុម Nice ដោយ​បាល់​ប៉េណាល់ទី

ចែករំលែក៖

     អ្នកចាំទី Marcin Bulka របស់ក្រុម Nice បានសង្គ្រោះបានបាល់ប៉េណាល់ទី ២គ្រាប់ក្នុងការប្រកួត ខណៈដែលក្រុមនេះបានទម្លាក់ក្រុមម្ចាស់ផ្ទះ Paris St Germain ក្នុងបាល់កាត់សេចក្តី ៦ទល់៥ ដោយ បន្ទាប់ពីស្មើគ្មានគ្រាប់បាល់ក្នុងការប្រកួត French Cup វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេកាលពីរាត្រីថ្ងៃចន្ទ។

Bulka កំពុងស្ថិតក្នុងការខ្ចីជើងនៅ Nice ពី PSG ហើយបានបញ្ឈប់កិច្ចខិតខំប្រឹងប្រែងពីកីឡាករ Leandro Paredes និងកីឡាករ Xavi Simons ក្នុងការស៊ុតបាល់បញ្ចូលទីដើម្បីបញ្ចប់ការគ្រប់គ្រងរបស់ក្រុម PSG នៅក្នុងពានរង្វាន់ French Cup ដែលពួកគេបានឈ្នះក្នុងរយៈពេលរដូវកាលកន្លងមក។

ឥឡូវនេះក្រុម Nice នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុម Olympiquede Marseille ក្នុងវគ្គ/ ផ្តាច់ព្រ័ត្រ បន្ទាប់ពីការចាប់ឆ្នោតធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ។

ក្រុមម្ចាស់ផ្ទះ PSG បានគ្រប់គ្រងបាល់បានល្អទៅលើក្រុម Nice បន្ទាប់ពីតង់ទីមួយ ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីគូប្រកួតបាននៅកីឡដ្ឋាន Parc des Princes ហើយមានឱកាសជាច្រើននៅក្នុងវគ្គទីសម្រាប់កីឡាករ Julian Draxler, Mauro Icardi, Lionel Messi, Marco Verratti និង Kylian Mbappe បន្ទាប់ពីគាត់បានដូរជំនួសនៅតង់ទី២។

ក្រុម PSG ក៏មានឱកាស​ម្តងទៀតនៅពេលដែលខ្សែការពារ PresnelKimpembe ខិតខំប្រឹងប្រែងប្រជែងបាល់ចេញផុតពីខ្សែបន្ទាត់ ខណៈដែលគាត់ស្ទើរតែបានបញ្ជូនបាល់មួយគ្រាប់ចូលទៅក្នុងគ្រាប់បាល់របស់ក្រុម Nice នៅនាទីទី៧១ ក្រុមភ្ញៀវ Nice ដែលកំពុងឈរនៅលេខរៀងទី ក្នុងតារាង Ligue 1 មានឱកាសវាយបកចំនួនពីរសម្រាប់កីឡាករJustin Kluivert ប៉ុន្តែត្រូវបានរារាំងដោយខ្សែការពារក្រុម PSG

សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ French Cup នឹងធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈខាងមុខ ដោយក្រុម Nice ត្រូវប៉ះ Marseille, ក្រុម Bergerac ប៉ះក្រុម Versailles, ក្រុម Nantes ជាម្ចាស់ផ្ទះប៉ះក្រុមBastia ហើយក្រុម Monaco ទទួលស្វាគមន៍ក្រុម Amiens

ដោយ៖ ភារៈ(រូបភាព ៖ CNA)


ចែករំលែក៖