ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ អ្នកញៀនល្បែងបញ្ជល់មាន់​ ៥នាក់​ និងដកមាន់រស់​ ងាប់​ចំនួន​ ៩ក្បាល​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយ​អនុវត្ត​តាម​បទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលការងារព្រហ្មទណ្ឌ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក្រុងព្រះសីហនុ​ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក តី វិសាល អធិការក្រុង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២​ និង៣០នាទីរសៀល​ បានធ្វេី​ការចុះបង្ក្រាបទីតាំង​បញ្ជល់មាន់ខុសច្បាប់មួយកន្លែងស្ថិតនៅជាប់របងវត្តអូរត្រេះក្នុងក្រុមទី៦ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ជាក់ស្ដែង​ឃាត់ខ្លួន​ អ្នកញៀនល្បែងបញ្ជល់មាន់​ ៥នាក់​ និងដកមាន់រស់​ ងាប់​ចំនួន​ ៩ក្បាល។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២២។ 

មនុស្ស​ចំនួន​ ៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ 

ទី១-ឈ្លោះ ហេង លាភ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅក្រុមទី៦ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ទី​២-ឈ្មោះ ហៀ រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងផ្សារដែក បច្ចុប្បន្នរស់នៅក្រោយរោងចក្រRCi សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។  

ទី​៣-ឈ្មោះ អៀម អាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងដេរ បច្ចុប្បន្នរស់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

ទី​៤-ឈ្មោះ វិន សំអុល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនជីងស៊ួយ បច្ចុប្បន្នស្នាក់នៅអគារបុគ្គលិក ។ 

ទី៥-ឈ្មោះ សំ បូ ភេទប្រុស អាយុ៤៦ឆ្មាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

ដោយឡែក​វត្ថុតាងចាប់យកបានមានដូចជា៖

 -មាន់ជល់ចំនួន៩ក្បាល(ងាប់១ក្បាល)

 -ស៊ុមក្រុងមាន់ចំនួន៧

 -ខ្នាយដែកស្រួច១គូរ

 -ជញ្ចីងថ្លឹងមាន់១

 -ម៉ូតូចំនួន១១គ្រឿង។ 

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញ កំពុងឃាត់ខ្លួនឃាត់បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បន្តតាមនីតិវិធី ៕

ដោយ​៖ស​ តារា​


ចែករំលែក៖