ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ្រោយចង្វា សហការជាមួយអាជ្ញាធរសង្កាត់បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាយ៉ាងសកម្មខាងលួចម៉ូតូក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា បន្ទាប់ពីធ្វើសកម្មភាពលួចនាពេលកន្លងមក។
សមត្ថកិច្ចបានបន្តថា បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ សិលា