ព័ត៌មានទាន់ហេតុការណ៍៖

ក្របខ័ណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League អះអាងថា៨៥% នៃកីឡាករទាំងអស់បានចាក់វ៉ាក់សាំងការពារ COVID-19

ចែករំលែក៖

ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស Premier League បានប្រកាសថា ៨៥ភាគរយនៃកីឡាករបានទទួលយ៉ាងហោចណាស់មួយដូសនៃវ៉ាក់សាំងការពារជំងឺ COVID-19 ។ លីគបានបន្ថែមថា តួលេខនេះបានកើនឡើងដល់៩២ភាគរយនៅពេលដែលអត្រានៃការចាក់ថ្នាំបង្ការក្នុងចំណោមបុគ្គលិកក្លិបត្រូវបានបន្ថែមទៅលើកីឡាករ។

តួលេខនេះបង្ហាញពីការកើនឡើងបន្តិចចាប់តាំងពីតួលេខចុងក្រោយត្រូវបានចេញផ្សាយនៅក្នុងខែធ្នូ ដែលក្នុងនោះ៨៤ភាគរយនៃកីឡាករបានទទួលថ្នាំវ៉ាក់សាំងមួយដូស។

លីគបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “៨០ភាគរយនៃកីឡាករនៅ Premier League បានទទួលការចាក់វ៉ាក់សាំងការពារCOVID-19 ចំនួន២ដូស ដូច្នេះហើយត្រូវបានចាត់ថ្នាក់ថា ជាវ៉ាក់សាំងពេញលេញក្រោមការណែនាំរបស់រដ្ឋាភិបាល។ លីកនៅតែបន្តធ្វើការជាមួយក្លិបនានាដើម្បីលើកទឹកចិត្តឱ្យមានការចាក់វ៉ាក់សាំងក្នុងចំណោមកីឡាករ និងបុគ្គលិកក្លិបក៏ដូចជាការផ្សព្វផ្សាយសារស្តីពីការចាក់វ៉ាក់សាំងសុខភាពសាធារណៈរបស់រដ្ឋាភិបាល ប៉ុន្តែមិន​មាន​ព័ត៌មាន​លម្អិត​ជាក់លាក់​អំពី​ក្លិប ឬ​បុគ្គល​នឹង​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​លីក​នោះ​ទេ​”។

លីគក៏បានរាយការណ៍ពីការឆ្លងថ្មី១១ នៃជំងឺ COVID-19 ក្នុងសប្តាហ៍មុន ដោយបន្តនិន្នាការធ្លាក់ចុះនៃចំនួនករណីវិជ្ជមានសម្រាប់សប្តាហ៍ទី៥។ទោះជាយ៉ាងណាក៏ដោយ លីកបានរកឃើញតែ១,៩៤៧ករណីពីការធ្វើតេស្ត COVID-19 នៅចន្លោះថ្ងៃទី២៤ ខែមករាដល់ថ្ងៃទី៣០ ខែមករា ផ្ទុយទៅនឹងចំនួន៦,២២១ករណីក្នុងសប្តាហ៍មុន ដោយក្របខ័ណ្ឌ Premier League ត្រូវបានសម្រាកពាក់កណ្តាលរដូវកាល ៕

ដោយ៖ ភារៈ(រូបភាព ៖ CNA)

 


ចែករំលែក៖