ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឱ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម និងដោយបានការអនុញ្ញាតពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងព្រៃ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០នាក់ ស្រី ០១នាក់÷
១.ឈ្មោះ មាន វាសនា ភេទប្រុស ឣាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិប្របឹង ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៣កញ្ចប់) ។
២.ឈ្មោះ ឡឹង ឡន ហៅ មិច ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិប្របឹង ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៣.ឈ្មោះ សុខ ស្រីអូន ភេទស្រី អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកោះចំប៉ា ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៤.ឈ្មោះ ហេង ចាន់ទិ ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៥.ឈ្មោះ រីម វីរៈ ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ស្នងការ បានអោយដឹងថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើសមត្ថកិច្ចយើងបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត៖
៦.ឈ្មោះ ឡឹម រស្មី ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអំពិលទ្វារ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០២កញ្ចប់) ។
លោកបន្ថែមថា ក្រោយមកក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀន បានទូរស័ព្ទមកទិញថ្នាំញៀនពីជនសង្ស័យខាងលើ ពេលនោះសមត្ថកិច្ចយើងបន្តធ្វើការឃាត់ខ្លួនបានចំនួន ០៩នាក់ទៀត៖
៧.ឈ្មោះ ជ្រឹង ជ្រុត ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៨.ឈ្មោះ ផាត រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៩.ឈ្មោះ ឃឹម វាសនា ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
១០.ឈ្មោះ ញ៉ ញឹម ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
១១.ឈ្មោះ យ៉ាង លីថុង ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
១២.ឈ្មោះ ខាត់ ធី ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងកក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
១៣.ឈ្មោះ អឿន អេ ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
១៤.ឈ្មោះ យ៉ូន យីម ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងទឹម ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
១៥.ឈ្មោះ ផាត លីន ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ដើងជ័យ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ស្នងការបន្តអោយដឹងថា ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចយើងបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទៀត៖
១៦.ឈ្មោះ ធីម ចាន់នី ហៅ ណយ ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់) ។
១៧.ឈ្មោះ សុខ សាវ ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាបែក ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៣កញ្ចប់) ។
លោកបានអោយដឹងទៀតថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ថ្នាំញៀនដែលខ្លួនយកមកលក់នេះ គឺខ្លួនបានទិញពីឈ្មោះ ប៊ុន បុិច ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលកំពុងតែនៅផ្ទះរបស់គាត់ ។ ភ្លាមនោះសមត្ថកិច្ចយើងបានបន្តទៅដល់ចំណុចខាងលើ នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ទៀត៖
១៨.ឈ្មោះ ប៊ុន បុិច ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ។
១៩.ឈ្មោះ ប៊ុន សុផាត ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ។
២០.ឈ្មោះ ប៊ុន សុផាន់ ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយស្នងការបានបញ្ជាក់អោយដឹងថា ករណីនេះជំនាញដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៩កញ្ចប់ ,ទូរស័ព្ទដៃចំនួន ១៧គ្រឿង, ប្រាក់ញុះញុងចំនួន ៨០.០០០៛ (ប្រាំបីម៉ឺនរៀល) និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។
ចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការតាមនីតិវិធី ៕
ដោយ ៖ វណ្ណៈ