ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញគ្រាប់កាំភ្លើងផ្លោងធុនធំ១គ្រាប់ខណៈដែលកម្មករជីកដីបង្កប់ខ្សែកាប្លិ៍

ចែករំលែក៖

ខេត្តបាត់ដំបង៖ គ្រាប់កាំភ្លើងផ្លោងទំហំ ១០៥ mm ចំនួន០១គ្រាប់ត្រូវបានក្រុមកម្មករប្រទះឃើញខណៈដែលពួកគេកំពុងជីកដីដើម្បីបង្កប់ខ្សែកាប្លិ៍។

    សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ប្រទះឃើញគ្រាប់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី០៣ ខែ កុម្ភៈ  ឆ្នាំ២០២២ នៅចំណុចក្រុមទី០៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជិតរបងវត្តសង្កែប៉ែកខាងត្បូង ខណៈដែលក្រុមកម្មករកំពុងជីកដីដើម្បីបង្កប់ខ្សែកាប្លិ៍។

   សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះភ្លាមផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានចុះធ្វើការពិនិត្យដោយសម្គាល់ឃើញថា គ្រាប់ចំនួន០១គ្រាប់ដែលក្រុមកម្មករប្រទះឃើញជាប្រភេទគ្រាប់កាំភ្លើងផ្លោង UXO ដែលមានទំហំ ១០៥ mm. បន្ទាប់មកក៏បានធ្វើការប្រគល់ជូនក្រុមបច្ចេកទេស ( ស៊ីម៉ាក់ )ដើម្បីយកទៅរក្សាទុករង់ចាំពេលវេលាបំផ្លាញចោលនៅពេលក្រោយ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖