ព័ត៌មានទាន់ហេតុការណ៍៖

បវរកញ្ញាឥណ្ឌាម្ចាស់មកុដកញ្ញាឯកចក្រវាឡ២០២១នឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ បវរកញ្ញាឥណ្ឌាម្ចាស់មកុដកញ្ញាឯកចក្រវាឡ២០២១ កញ្ញា  Harnaaz Sandhu នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ក្រោយពីមានការស្នើសុំពីអ្នកផលិតកម្មវិធី និងអ្នកឧបត្ថម្ភកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីថ្មីៗនេះ  ពីលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា បានអនុញ្ញាតអោយ លោក ចិន សំណាង ម្ចាស់ក្រុមហ៊ុន ពេជ្រ មួយ ចូលសម្តែងការគួរសមនៅស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា  និងស្នើឲ្យស្ថានទូតជួយធ្វើការអញ្ជើញកញ្ញា  Harnaaz Sandhu ជាម្ចាស់មកុដលំដាប់ពិភពលោកធ្វើដំណើរមកកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ទៅដល់យុវតីខ្មែរដែលមានបំណាងចូលប្រឡូកក្នុងវិស័យកញ្ញាឯក។ 

 ជាការឆ្លើយតបទៅលោក ចិន សំណាង លោកស្រី ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជាបានឆ្លើយតបថា បានស្វាគមន៍ចំពោះការអញ្ជើញ  កញ្ញា  Harnaaz Sandhu មកកាន់ប្រទេសកម្ពុជា ហើយលោកស្រី និងស្នើ ឲ្យកញ្ញាអញ្ជើញ មកកាន់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះផងដែរ។

គួរបញ្ជាក់ដែរថា កាលពីពាក់កណ្តាលខែធ្នូឆ្នាំ២០២១កម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោកបានបញ្ចប់ហើយ ដោយក្នុងម្ចាស់ Miss Universe 2021 គឺបានទៅលើបវរកញ្ញា តំណាងប្រទេសឥណ្ឌា  នាង Harnaaz Sandhu ។

នាងHarnaaz  Sandhu កើតនៅថ្ងៃទី ៣ ខែមីនាឆ្នាំ ២០០០  មានកំពស់ ១,៧៥ម៉ែត្រ គឺជាតារាបង្ហាញម៉ូត ។នាងធ្លាប់បានគ្រងមកុដ Miss Diva 2021 ហើយបានក្លាយជាបវរកញ្ញាឥណ្ឌាទី ៣ ដែលបានគ្រងមកុដបវរកញ្ញាចក្រវាឡ។ Sandhu ធ្លាប់បានគ្រងមកុដ Femina Miss India Punjab 2019 ហើយត្រូវបានដាក់ជាបេក្ខភាពពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធី Femina Miss India 2019។Sandhu កើត និងធំធាត់នៅ Chandigarh ក្នុងគ្រួសារ Sikh។ នាងបានចូលរៀននៅសាលារដ្ឋ Shivalik និងមហាវិទ្យាល័យរដ្ឋាភិបាលក្រោយឧត្តមសិក្សាសម្រាប់ក្មេងស្រី ទាំងនៅ Chandigarh ។ នាងចេះភាសា Punjabi,  ហិណ្ឌូ និងអង់គ្លេស យ៉ាងស្ទាត់ជំនាញ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖