ព័ត៌មានទាន់ហេតុការណ៍៖

មានវិបត្តិស្នេហា…បុរសម្នាក់ឡេីងលេីស្ពានអាកាសស្ទឹងមានជ័យបម្រុងលោតសម្លាប់ខ្លួន​តែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋឃាត់មិនឱ្យលោត

ចែករំលែក៖

    ភ្នំពេញ ៖​ បុរសម្នាក់ខូចចិត្ត​នឹងស្នេហា​បានសម្រេចចិត្តមកធ្វើអត្តឃាតដោយលោតសម្លាប់ខ្លួនពីលើស្ពានអាកាសស្ទឹងមានជ័យ តែមិនបានសម្រេចត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយចាប់យកចុះមកខាងក្រោមវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០​និង១០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៣ ខែ កុម្ភៈ ឆ្នាំ២០២២​ ស្ថិតនៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ​ ក្នងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ ។ 

    ជនរងគ្រោះមានឈ្មោះ​ ផល​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ ស្នាក់នៅខណ្ឌជ្រោយចង្វា។

    បេីតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសខាងលើដើរឡើងលេីស្ពានអាកាសស្ទឹងមានជ័យ​ក្នុងទិសដៅពីត្បូងទៅជើងនិងនិយាយទូរស័ព្ទបណ្ដើរផង ខណៈដើរមកដល់ពាក់កណ្ដាលស្ពានក៏បានបោះទូរស័ព្ទនិងកូនសោម៉ូតូចោលមកខាងក្រោម រួចឡើងលើបង្កាន់ស្ពានបម្រុងលោតសម្លាប់ខ្លួនធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចរាចរណ៍ប្រចាំគោលដៅស្ពានអាកាសស្ទឹងមានជ័យ​ឡេីងទៅមេីល​និងលួងលោមកុំឱ្យគេគិតខ្លីតទៅទៀត​ ក៏ប៉ុន្តែជនរងគ្រោះនៅមិនព្រមចុះពីបង្កាន់ដៃស្ពាន​ឡើយ។ ឃើញដូច្នេះប្រជាពលរដ្ឋនិងសមត្ថកិច្ចបានចាប់សែងទាញចុះមកខាងក្រោម​ និងទាក់ទងទៅអ្នកស្គាល់ហៅឡំប្រឺតានាំបុរសនេះជិះត្រលប់ទៅផ្ទះវិញផងដែរ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖