ព័ត៌មានទាន់ហេតុការណ៍៖

ស្លុតចិត្តទាំងកណ្តាលយប់អាណិត វីរៈ និច្ច គ្រប់គ្នាក្រោយនាងទម្លាយដំណឹងបាត់បង់កូនភ្លោះក្នុងផ្ទៃ

ចែករំលែក៖

ភ្នំពេញ៖ ធ្វើឲ្យគេស្លុតចិត្តអាណិតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេអ្នកនាង វីរៈនិច្ច គ្រប់ៗគ្នាទាំងកណ្តាលយប់ក្រោយពីនាងបានបញ្ជាក់ដំណឹងបាត់បង់កូនភ្លោះក្នុងផ្ទៃនោះហើយ។

ដំណឹងនេះត្រូវបានទម្លាយក្រោយពីមុននេះមានការជជីកសួរជាច្រើនពីសំណាក់អ្នកគាំទ្រជុំវិញការស្លៀកពាក់សម្លៀកបំបាក់បែបរឹបរាងដូចទៅនឹងមនុស្សដែលមិនមានកូនក្នុងផ្ទៃនោះ។ 

  តបទៅនឹងការចោទសួរនេះបានធ្វើឲ្យនាងទម្លាយដំណឹងដ៏សោកស្តាយនេះទាំងយប់ថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២២នេះថា៖ ដំបូងនាងខ្ញុំសុំទោសបងប្អូនទុកជាមុនសំរាប់រយៈពេលជិតមួយខែនេះផងដែរបានលាក់បងប្អូនហេតុផលគឺ ទទួលយកមិនទាន់បាន កូនក្នុងផ្ទៃរបស់ខ្ញុំ (ភ្លោះ) មិនបាននៅជាមួយខ្ញុំទៀតទេ ។

មូលហេតុ  មានដោយចៃដន្យ កូនមិនលូតលាស់ ដូច្នេះបងប្អូនឈប់ឆ្ងល់ថាហេតុអីបានខ្ញុំស្លៀកពាក់រឹបៗបាន។ នាងបានទាំងបញ្ជាក់ដែរថា កូនក្នុងផ្ទៃរបស់នាងត្រូវបានបាត់បង់ជិតមួយខែកន្លងមកហើយពោលគឺចាប់តាំងពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ មកម្ល៉េះ ហើយនាងបានចាត់ទុក ថ្ងៃនោះថាជាថ្ងៃដែលនាងនិងក្រុមគ្រួសារសោកស្តាយជាទីបំផុត។ អ្នកគាំទ្រថ្លែងក្តីអាណិត និងលើកទឹកចិត្តនាងគ្រប់ៗគ្នាក្រោយពីទទួលដំណឹងមិនល្អមួយនេះ។ 

  គេចាំបានដែរថា កាលពីចុងខែធ្នូឆ្នាំ ២០២១កន្លទៅតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង វីរៈនិច្ច ដែលទទួលបានតំណក់ឈាមរួមគ្នាជាមួយស្វាមីលើកដំបូង។ ដែលកាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលនិងរីករាយកាន់តែខ្លាំងនោះគឺកូនក្នុងផ្ទៃរបស់នាងមិនមែនតែម្នាក់ទេគឺជាកូនភ្លោះតែម្តង ហើយនាងនឹងក្លាយជាសិល្បករបន្ទាប់ដែលមានកូនភ្លោះដែលគ្រានោះទារកទើបមានវ័យ៧សប្តាហ៍ប៉ុណ្ណោះ។ដំណឹងនេះត្រូវបានផុសឡើយក្រោយពីនាងបានរៀបមង្គលការតាមទំនៀមទម្លាប់ខ្មែរនៅលើទឹកដីនៃខេត្តព្រះសីហនុជាមួយនឹងបុរសឈ្មោះខៀវ ពេជ្រ ជាអ្នកជំនួញនៅទីនោះកាលពីអំឡុងពាក់កណ្តាលខែតុលាឆ្នាំ ២០២១ កន្លងទៅ។ ដំណឹងចុងក្រោយដែលនាងបានទម្លាយគឺពិតជាធ្វើឲ្យអ្នកគាំទ្រនាងស្លុតចិត្តនិងអាណិតនាងជាពន់ពេកព្រោះនេះគឺជាតំណក់ឈាមរួមគ្នាជាមួយស្វាមីលើកដំបូងនិងជាកូនភ្លោះទៀត៕ 


ដោយ ៖ វឌ្ឍនា


ចែករំលែក៖