ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក អូន ខន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រាច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្រៀន និងសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេសA ទាំង១១នាក់ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។
នាឱកាសសំណេះសំណាលនេះដែរ លោកអភិបាលនៃគណៈអភិបាលស្រុក បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនដល់សិស្សដែលទទួលបាននិទ្ទេសA ទាំង១១នាក់ ក្នុងមួយនាក់ចំនួន២០០,០០០៛ និងប្រគល់លិខិតសរសើរជូនគ្រូបង្រៀនផងដែរ៕
ដោយ៖ ចន្ទ លីហ្សា