ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចង.កក្នុងខ្ទមចាំស្រះចិញ្ចឹមត្រីផ្អើលគ្រួសារទាំងក្បាលល្ងាច

ចែករំលែក៖

ខេត្ត្តស្វាយរៀង ៖ អ្នកភូមិនិងក្រុមគ្រួសារមានការភ្ញាក់ផ្អើលទាំងក្បាលល្ងាចខណៈប្រទះឃើញបុរសម្នាក់ចង.កក្នុងខ្ទម ចាំស្រះចិញ្ចឹមត្រីដែលមានចំងាយពីផ្ទះប្រហែល២៥០ម៉ែត្រនិងរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅភូមិ ដីក្រហម ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះ មាស សុផេង  អាយុ ៤៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ ដីក្រហម ឃុំមេសរថ្ងក ស្រុកចន្ទ្រា។

ក្រោយមកសមត្ថកិច្ចស្រុកសហការជាមួយនគរបាលប៉ុស្តិ៍និងគ្រូពេទ្យបានពិនិត្យសពដោយសន្និដ្ឋានថាពិតជាស្លាប់ដោយចង.កប្រាកដមែនខណៈយកក្រមាពណ៌ក្រហមប្រវែងប្រមាណ ១ម៉ែត្រ ចងភ្ជាប់និងននងក្នុងខ្ទមចាំស្រះចិញ្ចឹមត្រីបន្ទាប់ពីក្រុមគ្រួសារបញ្ជាក់ថាគាត់ផឹកស្រាស្រវឹងជាប្រចាំមិនលួសថ្ងៃឡើយដោយមុនពេលកើតហេតុឃើញដើរទ្រេតទ្រោតទៅខ្ទមម្នាក់ឯងមិនបានចាប់អារម្មណ៍។

ក្រោយមកប្រមាណជាងមួយម៉ោងមិនឃើញត្រឡប់មកផ្ទះទើបក្រុមគ្រួសារដើរទៅអើតមើលក្នុងខ្ទមទើបបង្កការភ្ញាក់ផ្អើលនិងឃើញចង.កស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយប្រពន្ធកូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖យឹម សុថាន      


ចែករំលែក៖