ព័ត៌មានទាន់ហេតុការណ៍៖

បើកឡំប្រឺតាទៅបុករថយន្តតូយ៉ូតាព្រូស​ កំពុងបត់ឆ្លងផ្លូវពេញទំហឹងបណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីកឡំប្រឺតាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសដែលកំពុងបត់ឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង៥០នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

    បេីតាមប្រភពព័ត៌មានបានឱ្យដឹងថា​ នៅមុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1O-8090 ធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេងពីកេីតទៅលិចក្នុងល្បឿនលឿន​។ លុះបើកមកដល់ចំណុចកេីតហេតុខាងលេី អ្នកបើកបរមិនបានបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ០៤ 2.9328 ដែលកំពុងបត់ឆ្លងផ្លូវចំពីមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ តែសំណាងល្អមិនមាននរណាម្នាក់រងរបួសនោះទេ ។

    ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានព្យាយាមជួយសម្របសម្រួលដល់ភាគីទាំងពីរ រហូតដល់ចុងក្រោយភាគីទាំងសងខាងព្រមស្មេីគ្នាដេីម្បីបញ្ចប់រឿង 

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖